CamNews

តារា 

Katherine Jenkins ស៊ិចស៊ីអស់ទាស់ ក្នុងកម្មវិធីប្រគល់ពានរង្វាន់តារា

តារាបរទេស ៖ យោងតាមប្រភពសារព័ត៌មានកំសាន្ត Dialymail ដែលបានចេញផ្សាយកាលពីម្សិល
មិញនេះបានអោយដឹងថា  នាង  Katherine  Jenkins បានធ្វើអោយអ្នកកាសែតតាមប្រមាញ់រូបនាង
គ្រប់បុស្តិ៍  ស្របពេលដែលនាងស៊ិចស៊ីជាមួយនឹងរ៉ូបពណ៌ខ្មៅ  ខណៈពេលដែលនាងចូលរួមកម្មវិធី
ប្រគល់ពានរង្វាន់ GQ Men Of The Year Awards ។

គួររំឮកផងដែរថា  កម្មវិធីប្រគល់ពានរង្វាន់តារាប្រចាំឆ្នាំមួយនេះ ត្រូវបានគេប្រារព្ធធ្វើឡើង កាលពី
ថ្មីៗនេះ ពោលគឺ ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១២ នៅឯ  The Royal Opera House  នាទីក្រុងឡុងដ៍ ។
លើសពីនេះទៅទៀត បើតាមរបាយការណ៍ដដែល ក៏បានបន្ថែមផងដែរថា កម្មវិធីប្រគល់ពានរង្វាន់
ដ៏អធឹកអធមមួយនេះ ក៏មានសិល្បៈករ សិល្បៈការិនីមួយចំនួនផ្សេងទៀតចូលរួមផងដែរ។

ទន្ទឹមនឹងការចូលរួមរបស់សិល្បៈករ សិល្បៈការិនីក្នុងកម្មវិធីប្រគល់ពានរង្វាន់តារាប្រចាំឆ្នាំនេះរួចមក
សារព័ត៌មាន Dailymail ក៏បានចេញផ្សាយនូវបណ្តារូបតារាមួយចំនួនដែលទទួលបានពានរង្វាន់ ក៏ដូច
ជាចេញផ្សាយនូវតារាងអ្ន​កដែលទទួលបាននូវពានរង្វាន់ផងដែរ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថា
តើតារារូបណាខ្លះ ជាប់នៅក្នុងតារាងប្រគល់ពានរង្វាន់ GQ Men Of The Year Awards នាឆ្នាំនេះ ដូ
ច្នេះ សូមធ្វើការតាមដានទស្សនានូវបណ្តារូបមួយចំនួនដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះ
បន្តិចទៅ ៖

ដោយ ៖ ពិសី
ប្រភព ៖ Dailymail


Tags: international news strange entertainment star