ទើបតែមួយ ពព្រិចភ្នែកសោះ Maddox Jolie-Pitt ដែលជាកូនចញ្ចឹមរបស់ Angelina Jolie យកពី ប្រទេសកម្ពុជាយើងទៅ មានវ័យ ១២ ឆ្នាំបាត់ទៅហើយ ។ Maddox បានធំធាត់ ក្លាយជាបុរស សង្ហារដែលទៅណាមកណា ឱពុកម្តាយ តែងតែយកតាមជានិច្ច ។
ថ្មីៗនេះ នៅក្មុងកម្មវិធី ជប់លាងមួយ របស់ក្រុមការងាររឿង Maleficent ដែល Angelina Jolie ដើរ តួសំខាន់ ជាមេធ្មប់ ដ៏ខ្លាំងពូកែនោះ នាងបានចូលរួម ដោយមានការ រួមដំណើរដោយ ស្វាមី Brad Pitt និងកូនប្រុស Maddox ។ យើងសង្កេតឃើញថា ទាំងការស្លៀកពាក់ និងចរិតឬកពារ របស់កូន នេះពិតជា ល្អហើយតាមគន្លង របស់ឱពុក ម្តាយណាស់ ។ បើងាកទៅ មើលកាលពី នៅអាយុ ៥ ឆ្នាំវិញ Maddox ត្រឹមតែជាក្មេង ប្រុសម្នាក់ដែល នៅអៀនច្រើន ប៉ុណ្ណោះ ។
Madoxx កាលពីនៅអាយុ ៥ ឆ្នាំ
យ៉ាងណាមិញ ក្រៅពីគ្រួសារ Angelina Jolie ក៏មានតារាសំដែង ផ្សេងៗទៀតដែល បានសំដែង ក្នុងរឿង Maleficent ចូលរួមផងដែរ ។ រឿង Maleficent នឹងដាក់បញ្ចាំង នៅក្នុងកំឡុង ខែឧសភា នេះហើយ ៕