មានមូលហេតុជាច្រើនដែលបណ្តាលឲ្យមានអាការៈឈឺឆ្អឹងខ្នង ដូចជា សាច់ដុំកងខ្នងចុះ
ខ្សោយ គន្លាក់ឆ្អឹងកងខ្នងមិនត្រង់ជួរ ការភ្លាត់ ឬការធ្លាក់ចេញនៃឌីស(disc)គន្លាក់ឆ្អឹង ហើយ
មូលហេតុជាទូទៅដែលយើងច្រើនជួបប្រទះជាងគេនោះ គឺការប្រើប្រាស់សាច់ដុំខ្នងមិនបាន
ត្រឹមត្រូវ នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នក។ ខាងក្រោមនេះ គឺជាគន្លឹះខ្លះៗដែលជួយអ្នក
ជៀសផុត ពីអាការៈឈឺឆ្អឹងខ្នង ៖
-កុំអោនលើករបស់ធ្ងន់ៗ ដោយមិនបានបន្ទន់ជង្គង់។ សូមបន្ទន់ជង្គង់ ហើយរក្សាដងខ្លួន
របស់អ្នកអោយនៅត្រង់ជានិច្ចតាមដែលអាចធ្វើទៅបាន បន្ទាប់មកចាប់លើករបស់ទាំង
នោះឡើង ហើយអោបវាផ្អឹបជាប់នឹងដើមទ្រូង។
-ប្រសិនបើអ្នកត្រូវបន្លាស់ទីរបស់អ្វីមួយដែលធ្ងន់ហើយមិនអាចលើករួច សូមអ្នកអូស ឬ
ទាញរបស់នោះ ប្រសើរជាងការរុញច្រានរបស់នោះ។
-ប្រសិនបើអ្នកត្រូវអង្គុយលើកៅអីធ្វើការ រយៈពេលយូ សូមបែងចែកពេលវេលាខ្លះដើម្បី
សំរួលឥរិយាបទ និងធ្វើលំហាត់ប្រាណបន្តិចបន្តួច។
-ពាក់ស្បែកជើងដែលមានកែងទាប (កុំអោយខ្ពស់ជាង២,៥៤ស.ម)
-ធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីទប់ស្កាត់អាការៈឈឺឆ្អឹងឆ្នង ព្រោះថាការរស់នៅដោយខ្វះ
លំហាត់ប្រាណគឺជាដើមហេតុនៃអាការៈឈឺឆ្អឹងខ្នង។
-គេងនៅលើគ្រែពូក និងក្នើយកើយដែលទន់ ព្រោះវាអាចបទបែនបានទៅតាមទំរងដងខ្លួន
និងក របស់អ្នក និងដើម្បីរក្សាអោយទំរង់ឆ្ឆឹងបានត្រង់ មិនកោងខ្លាំង៕
ដកស្រង់ពីពី Dr.Love