CamNews

តារា 

តារាស្រីដ៏មានមន្តស្នេហ៍ Park Bo Young ធ្វើឲ្យដៃគូសម្តែងប្រុស ញញឹមបិទមាត់មិនជិត!

(កូរ៉េ)៖ លោក Park Hyung Sik ត្រូវបានគេមើលឃើញថា តារាប្រុសរូបនេះ ហាក់ដូចមិនអាចលាក់អារម្មណ៍បាន ជាមួយតារាសម្តែងស្រីដ៏គួរឲ្យស្រឡាញ់ តាមរយៈខ្សែភ្នែករបស់លោកសំឡឹងទៅនាង ដោយទឹកមុខញញឹមជានិច្ច។

កាលពីថ្ងៃទី ១៧ កុម្ភៈ កន្លងទៅនេះ JTBC Drama បានផ្សព្វផ្សាយឈុតខ្លះៗ នៃខ្សែភាពយន្តរឿង «Strong Woman Do Bong-Soon» ដែលគ្រោងចាក់បញ្ចាំង នាពេលឆាប់ៗនេះ បង្ហាញពីតារាស្រី Park Bo Young និងបុរសសង្ហា Park Hyung Sik ពិតជាធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍ថា លោកបញ្ចេញស្នាមញញឹម ទៅរកនាងមិនដាក់ភ្នែកឡើយ កំឡុងពេលឃោសនារៀងនោះ។

មហាជនលើកឡើងថា ជាច្រើនដងហើយ ដែលកាមេរ៉ាចាប់រូបភាព តារាប្រុស Park Hyung Sik តែងក្រឡេកមើលដៃគូសម្តែង របស់ខ្លួនមិនទម្លាក់ភ្នែក ជាមួយនឹងសម្រស់ដ៏ត្រកាលរបស់នាង ហើយពួកគេសរសើរថា អ្នកទាំងពីរជាតួដ៏សក្តិសម។ នៅកំឡុងពេលសន្និសីទកាសែត Park Hyung Sik បាន អង្អែលក្បាលតារាស្រី ដ៏ស្រស់ស្អាតនេះ ហាក់បង្ហាញពីភាពស្និទ្ធស្នាល របស់ពួកគេនៅចំពោះមុខមហាជន សឹងតែមិនគួរឲ្យជឿ។ ចំណែករឿងភាគកូរ៉េ «Strong Woman Do Bong-Soon» ដែលអ្នកទាំងពីរសម្តែងរួមគ្នា នឹងចាក់បញ្ចាំងរៀងរាល់ថ្ងៃសុក្រ និងសៅរ៍នៅលើ JTBC ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ នេះផងដែរ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Park Bo Young Seoul South korea kpop