CamNews

ព័ត៌មានជាតិ 

ដេវីត កាំម៉េរុន បញ្ជាក់ជូន សម្តេចតេជោ ហ៊ុន សែន ថា ផែនទី ដែលស្នើសុំខ្ចីនោះ រកមិនឃើញទេ

ភ្នំពេញ ៖ លោក ដេវីត កាំម៉េរុន នាយករដ្ឋមន្ដ្រី ចក្រភពអង់គ្លេស កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ កន្លងទៅនេះ បាន សរសេរលិខិតផ្លូវការ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ឆ្លើយតប ទៅនឹងលិខិតរបស់សម្ដេច កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ អំពីផែនទីប្រវត្ដិ សាស្ដ្រកម្ពុជា សុំខ្ចីពី អង់គ្លេស ប្រសិនបើអាចមាន ។

នៅក្នុងលិខិតរបស់លោក កាំម៉េរុន បានបញ្ជាក់ថា មិនអាចរកឃើញទេ ប៉ុន្ដែបានបន្ដកិច្ចសហការ អនុញ្ញាតកម្ពុជា ស្វែងរកផែនទី ចំនួន៣ផ្សេងទៀត ដែលផលិតដោយក្រុម ភូមិសាស្ដ្រឥណ្ឌូចិន ដែល បានតម្កល់នៅក្នុង បណ្ណាល័យប្រទេសអង់គ្លេស ដែលកម្ពុជា អាចរកបាន ។

នៅក្នុងលិខិតនោះ លោកកាំម៉េរុន បាន បញ្ជាក់ថា “បន្ទាប់ពីទទួលបានលិខិតរបស់សម្ដេច ខ្ញុំបាន ណែនាំមន្ដ្រីរបស់ខ្ញុំ ឱ្យធ្វើការ ស្វែងរកយ៉ាងលំអិត នៅកន្លែងរក្សាឯកសារ របស់ជាតិ ។ ឥឡូវនេះ ខ្ញុំអាចបញ្ជាក់ជូន សម្ដេចថា ការស្វែងរកនេះ បានចប់រួចរាល់ ហើយ ក៏ប៉ុន្ដែរកពុំឃើញផែនទីណាមួយ ដែលរដ្ឋាភិបាលអង់គ្លេស អាចទទួលពីរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីពេលនោះមក ដើម្បីរក្សាទុកនូវ ក្នុងកន្លែងរក្សាឯកសាររបស់ជាតិយើងខ្ញុំឡើយ ” ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh