CamNews

កីឡា 

Klopp ចង់បានច្រើនជាងនេះទៀតពី Liverpool ពីព្រោះក្លឹបផ្សេងមិនមែនកំពុងដេកលក់ទេ

LIVERPOOL៖ អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ជឿជាក់ថាក្រុមរបស់លោកនឹងត្រូវបន្តកែលម្អដើម្បីប្រកួតប្រជែង នារដូវកាលក្រោយ បន្ទាប់ពីលើកពាន Premier League ។



ហង្សក្រហម បានលើកពាននេះ កាលពីខែមុន ប៉ុន្តែទើបនឹងលើកពាន បន្ទាប់ពីឈ្នះ ៥-៣ លើ Chelsea កាលពីថ្ងៃពុធ (២២ កក្កដា) ។

Chelsea បានពង្រឹងរួចហើយនៅមុនរដូវកាលក្រោយ ជាមួយនឹងការចុះហត្ថលេខាលើកីឡាករ Timo Werner និង Hakim Ziyech ។

ការណ៍នេះ លោក Klopp ក៏រំពឹងផងដែរថាក្រុម Manchester City និង Manchester United នឹងជួយពង្រឹងក្រុមរបស់ពួកគេរៀងៗខ្លួន។

ប៉ុន្តែគ្រូបង្វឹកអាឡឺម៉ង់រូបនេះ ជឿជាក់ថា នៅតែមានភាពប្រសើរឡើងសម្រាប់កីឡាករ របស់គាត់ក្នុងការងារបន្ទាប់ទៀត នៅរដូវកាលក្រោយ ទោះបីជាគាត់ក្លាយជាម្ចាស់ជើងឯកអង់គ្លេសអឺរ៉ុប និងពិភពលោកក្នុងរយៈពេល ១៤ ខែកន្លងមកនេះក្តី។

យើងមិនគួរបញ្ឈប់ត្រឹមនេះទេ យើងគួរតែខិតខំបន្តទៀត ។“ យើងមានឱកាសដើម្បីបោះជំហានមួយជំហានទៀត ប៉ុន្តែយើងត្រូវខិតខំបន្ត ពីព្រោះក្រុមផ្សេងទៀតគេ មិនមែនដេកលក់ទេ។ Klopp ​បានសង្កត់ធ្ងន់ថា"ក្រុមតោខៀវ Chelsea គឺជាក្រុម ដែលមានទេពកោសល្យ។ យើងត្រូវខំប្រឹង ដើម្បីនាំយកជ័យជម្នះគ្រប់យ៉ាង នៅលើទីលានដូច នៅរាត្រីនេះ៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព: Channel News Asia