CamNews

តារា 

Nadech បកស្រាយរឿងចៃដន្យទៅអោប Yaya នៅកណ្តាលឆាក មុខហ្វេនរាប់ពាន់នាក់

ថៃ ៖ នៅថ្ងៃទី ០៣ ខែមិនា ឆ្នាំ ២០១៩ លោក Nadech Kugimiya បានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយ ហើយក៏បានបកស្រាយរឿងចៃដន្យទៅអោប Yaya នៅកណ្តាលឆាក មុខហ្វេនរាប់ពាន់នាក់ផងដែរ នៅក្នុងព្រឹត្តិការណ៍ដ៏ធំគំរប់ខួបលើកទី ៤៩ របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ។ 

ភ្លាមៗនោះស្រាប់តែចូលចង្វាក់ភ្លេច ហើយខ្ញុំក៏ចូលទៅកៀកនឹង Yaya នាងនិងខ្ញុំយើងមានការភ្ញាក់ផ្អើលដូចគ្នា ប៉ុន្តែខ្ញុំមិនបានថើបថ្ពាល់នាងទេ ខ្ញុំគ្រាន់តែរាំកៀកគ្នា ហើយជាការពិតណាស់ សកម្មភាពមួយនេះគឺយើងមិនបានពេលហាត់សមទេ តែខ្ញុំគិតចេញនៅពេលដែលកំពុងតែរាំតែម្តង ។ លោក Nadech Kugimiya ។ 

កំលោះសង្ហារូបនេះបន្តទៀតថា "នៅក្នុងរូបថតមើលទៅដូចខ្ញុំថើប Yaya តែការពិតទៅអត់មានទេ ហើយខ្ញុំក៏សុំទោសដល់នាងដែរ ប៉ុន្តែវាគ្រាន់តែជារឿងចៃដន្យ ហើយ Yaya ក៏មិនបាននិយាយអ្វីអំពីរឿងនេះដែរបន្ទាប់ពីរូបថតត្រូវបានចែកចាយនៅលើបណ្តាញសង្គម" ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ​៖ thaiupdate


Tags: Nadech Kugimiya Yaya Urassaya