CamNews

តារា 

ស្វីតម៉េស! Tono និង Nycha បញ្ចេញពាក្យពេជន៍ផ្អែមល្អែមដូចគូស្នេហ៍

ថៃ ៖ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៨ កន្លងទៅនេះ គឺជាថ្ងៃកំណើតរបស់លោក Tono pakin ដែលឈានចូលវ័យ ៣២ ឆ្នាំ ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នាង Nuttanicha dungwattanawanich បានបង្ហោះរូបថតជាគូ ព្រមទាំងភ្ជាប់មកជាមួយនិងចំណងជើងដ៏ផ្អែមល្អែម រហូតធ្វើឲ្យហ្វេនសង្ស័យថា តារាសម្តែងថៃទាំងពីរដួងនេះមានទំនាក់ទំនងជាមួយគ្នា មិនមែនត្រឹមតែជាមិត្តរួមការងារនោះទេ ។ 

គួរបញ្ជាក់ឲ្យដឹងថា ប្រសិនបើនាង Nuttanicha dungwattanawanich និងលោក Tono pakin ស្រលាញ់ពិតមែន មាន Fans មិនតិចនោះទេ​ដែលសប្បាយចិត្ត ព្រោះកន្លងមកពួកគេតែងតែគាំទ្រឲ្យអ្នកទាំងពីរស្រលាញ់គ្នា ។ ទោះបីជាយ៉ាងណាក៏ដោយ យើងតែមិនទាន់ទទួលបានបកស្រាយពីសមីខ្លួននៅឡើយទេថា ការបង្ហោះសារជូនពរនេះជាលក្ខណៈគូស្នេហ៍ ឬត្រឹមជាមិត្តរួមការងារ ៕







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: nuttanicha dungwattanawanich Tono pakin