២០១៦ ជាឆ្នាំដែលពេញទោដោយខ្សែភាពយន្តរន្ធត់ គ្រាន់តែ ដើមឆ្នាំ ប៉ុណ្ណោះ បន្ទាប់ពីរឿងខ្មោច ដែលគួរអោយខ្លាច “Friend Request” មានខ្សែភាពយន្តមួយទៀតគឺThe Mirror 3D ដែលមិនចាញ់ ខ្សែភាពយន្តរន្ធត់ផ្សេងៗប៉ុន្មានទេ។
The Mirror 3D ជាខ្សែភាពយន្តអាស៊ី ដែលរួមបញ្ចូលគ្នាពីរឿងខ្លីៗមកពី ៣ ប្រទេស។ ប្រទេសកូរ៉េ បង្ហាញ ដំបូងគេក្នុង ខ្សែភាពយន្តនេះ “The Phone”។ រឿង ចាប់ ផ្តើមពីការជាសះស្បើយពី គ្រោះ ថ្នាក់ចរាចរណ៍ របស់នារីម្នាក់ដែលគាត់តែងតែលេងChatតាមទូរស័ព្ទជាមួយមនុស្សប្លែកមុខ។នាង មានអារម្មណ៏កាន់តែធុញនៅពេលដែលជើងគាត់ជាប់រុំបង់ដោយសារ គ្រោះថ្នាក់នោះ តែនាងមាន អារម្មណ៌ល្អជាមនុស្សចំលែកដែលបាន Chat ជាមួយគ្នានោះ។ដូចជាសាច់រឿងផ្សេងៗទៀតអញ្ចឹង អ្វីដែលនាងបានធ្វើពីមុនមិនកើតឡើងតាមនាងគិតទេ ហើយអ្នកត្រូវតែទស្សនាខ្សែភាពយន្ត នេះ ដើម្បីដឹងថានឹងមានអ្វីកើតឡើង។
“Grandma” រឿងមួយទៀតកើតនៅប្រទេសថៃ។ រឿងគឺចាប់ផ្តើម ពី លះពេលវេលារបស់របស់គាត់ មកមើលថែចៅប្រុសនៅផ្ទះតែឯង។ ដូចរឿងដែលកើតឡើង រាល់ថ្ងៃ ដែលឪពុកម្តាយ ភាគច្រើន ត្រូវទោធ្វើការ ហើយទុក កូនឲ្យយាយតាជាអ្នកមើលថែ។ ចំណងមនោសញ្ចេតនាមួយនេះកាន់តែ ជិតស្និទ្ធរវាងយាយតានិងចៅ នៅពេលដែលក្មេងម្នាក់នោះត្រូវឪពុកម្តាយគេទុកចោល។
“Filming” រឿងទី៣នៅក្នុងខ្សែភាពយន្តនេះ វាមានលក្ខណៈកំប្លែងបន្តិចនៅកន្លែងថតកុន។ អ្វីដែល កាន់តែអស់សំណើចនោះគឺពួកគេកំពុងថតរឿងខ្មោចហើយមានរឿងចំលែកបានកើតឡើងនៅក្នុង ពេលថតនោះ។ ភាពភ័យខ្លាច លាយឡំជាមួយភាពសោកសៅនិងការសើចសប្បាយ នឹងធ្វើឲ្យខ្សែ ភាពយន្តនេះកាន់តែគួរអោយចង់មើល។
The Mirror 3D មានចាក់បញ្ចាំងចាប់ពីថ្ងៃទី ០៣ កុម្ភៈ នេះតទៅ
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗ ទៀតទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ ចៃកុន តាម ប្រព័ន្ធបណ្តាញ សង្គមដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយ ក៏អាច add ចៃកុន ជា មិត្តក្នុងកម្មវិធីLINE ដែល មាន ID: @JAIKON ដើម្បី ទទួល បានរង្វាន់ដូចជាសំបុត្រកុន និង របស់ពី ភាពយន្តជារៀងរាល់អាទិត្យ៕
ប្រភព ៖ Westec Media Limited