ភ្នំពេញ៖ បុប្ផាក្រពុំ មានដើមកំណើត រស់នៅលើទឹកអ្នកលឿង ខេត្តព្រៃវែង កញ្ញា សោភ័ណ្ឌ លីនដា ថ្មីៗនេះបានរំលេចស្តាយល៍ ក្នុងការតុបតែងខ្លួន បែបថ្មីប្លែកខុស ពីអ្នកសិល្បៈដទៃ ដែល នាងបានផ្លាស់ប្តូរស្តាយល៍ ធ្លាប់តែស្លៀកពាក់ បែបស្រគត់ស្រគំ មកជាស្លៀកពាក់ បែបសិចស៊ី ប្តូរពណ៌សក់ក្រហមឆ្អិនឆ្អៅ ដើម្បីទាមទារ ការចាប់អារម្មណ៍ ។
តារាសម្តែងវ័យក្មេង សោភ័ណ្ឌ លីនដា បានបង្ហោះរូបថត ជាច្រើនសន្លឹក នៅលើបណ្តាញ ទំនាក់ ទំនងសង្គម Facebook ដោយមានចេតនា ចង់បង្ហាញស្ទីលក្នុងការ តុបតែងខ្លួន ប្លែកខុសពីមុន ដោយនាងលេងម៉ូដសក់ខ្លី ពណ៌ក្រហមឆ្អិនឆ្អៅ យ៉ាងស្រស់ស្អាត ធ្វើឲ្យអ្នកគាំទ្រ បានឃើញរូប នោះ ហើយ បានលាន់មាត់ស្ទើរ គ្រប់គ្នាថា អីយ៉ា! លីនដា ពេលនេះវិវត្តន៍ខ្លួន លេងពណ៌សក់ ក្រហម ឆើតទាក់ទាញ ការចាប់អារម្មណ៍ ខ្លាំងណាស់តើ..!។
ទស្សនិកជនប្រាកដ ជាចង់ឃើញហើយថា ការផ្លាស់ប្តូរស្ទីល ពីការតែងខ្លួន របស់កញ្ញា សោភ័ណ្ឌ លីនដា បែបសុភាពរាបសារ មកជានារីស៊ីវិល័យ មានភាពខុសប្លែក និងស្រស់ស្អាតកម្រិតណា ទៅទស្សនា ជាមួយ Camnews ទាំងអស់គ្នា៖
ផ្តល់សិទ្ធិ ៖ ដើមអំពិល