CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងអង្គារ៏ទី០៩ខែសីហាឆ្នំា២០១១



ជូត
រាសីថៃ្ងនេះល្អជាមធ្យម ដំនើរការរកស៊ីមានភាពល្អប្រសើរទៅមុខ។ប្រសិនជាធើ្វ
ដំនើរផ្លូវឆ្ងាយទៅរកស៊ីសុំកុំទៅល្អជាង ព្រោះថៃ្ងនេះលោកអ្នកអាចរកចំនូលនៅ
ជិតផ្ទះក៏បាន។
ឆ្លូវ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ថៃ្ងនេះលោកអ្នកពុំចាំបាច់បញ្ជេញកំលំាងច្រើនពេក
នោះទេ ក៏ទទួលបានលាភសការៈយ៉ាងច្រើនជាក់ជាមិនខាន។បញ្ហលុយកាក់
ទទួលបានចំនូលខ្ពស់។
ខាល
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការរកស៊ីជំនួញលក់ដូរដូចមិនសូវជាទទួលបានជោគ
ជ័យភាពបង់ខាតដូចជាមានច្រើន តែមិនអាចធើ្វអោយលោកអ្នករំលំការរកស៊ីឡើយ។
ថោះ
រាសីថ្ងៃនេះល្អជាបង្គួរភាពប្រកួតប្រជែងការរកស៊ីបានលិចចេញជាលទ្ធផលថាលោកអ្នក
អាចសំរេចនូវគោលដៅនោះបាន។ថៃ្ងនេះបើសិនជាលោកអ្នកហ៊ានបណ្តាក់ទុនរកស៊ី
ប្រាកដជាមានចំនូលច្រើនហួសពីការស្មាន។
រោង
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការរកស៊ីហាក់ដូចជាមិនបានផ្តល់ជាផ្លែផ្កានោះទេ។ទោះ
បីជាលោកអ្នកបានខំប្រឹងប្រែងយ៉ាងណាក៏លទ្ធផលមិនទទួលបានជាទីគាប់ចិត្តឡើយ។ បញ្ហាស្នេហាវិញមានភាពមិនសូវចុះសំរុងគ្នា ហើយច្រើនតែឈ្លោះប្រកែក។
ម្សាញ់
រាសីថៃ្ងនេះល្អជាបង្គួរបំនងប្រាថ្នាដែលលោកអ្នកបានប៉ងជាយូរយារណាស់មកហើយ
នឹងសំរេចក្នុងថៃ្ងនេះ។ បញ្ហាលុយកាក់វិញក៏អាចទទួលបានច្រើនគួរសមផងដែរ ដូច្នេះលោកអ្នកពុំចំាបាច់ព្រួយបារម្ភអី្វឡើយ។
មមី
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការធើ្វដំនើរផ្លូវឆ្ងាយដូចមិនអំនោយផល អាចជួបទៅ
នឹងបញ្ហាច្រើន។ថៃ្ងនេះបើសិនជាលោកអ្នកភំាងស្មារតីនោះលោកអ្នកប្រាកដជាមាន
គ្រោះថា្នក់ធំជាក់ជាមិនខាន។ចំនែកបញ្ហាក្នុងក្រុមគ្រួសារវិញ ក៏ជួបទៅនឹងបញ្ហារកំា
រកូសផងដែរ។
មមែ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែតដំនើរការរកស៊ីហាក់បីជាមានភាពងាយស្រួលក្នុងការ
ប្រមូលលុយកាក់ដែលបានដាក់ទុននៅគ្រប់ទិសទីរួចមក។ថៃ្ងនេះប្រសិនជាលោក
អ្នកតាមស្វែងរករបស់ដែលធ្លាប់បាត់បង់តាំងពីយូរយារលោកអ្នកនឹងអាចមានតំរុយ
រកឃើញរបស់នោះជាក់ជាមិនខាន។
វក
រាសីថៃ្ងនេះល្អជាមធ្យមថៃ្ងនេះលោកអ្នកអាចប្រាកដក្នុងចិត្តថាលោកអ្នកនឹងទទួល
បានលាភសការៈច្រើនតែវានឹងអាចបាត់បង់ដោយសារតែមនុស្សមកចំាធើ្វទោស
ទុក្ខរហូតដល់បាត់បង់លាភទំាងនោះ។ដូច្នេះ លោកអ្នកត្រូវតែចេះប្រយ័ត្នប្រយែងទើបល្អ។
រកា
រាសីថៃ្ងនេះល្អជាបង្គូរការរកស៊ីមានភាពល្អប្រសើរចំនែកឯលាភជ័យដែលទទួលបាន
ក្នុងថៃ្ងនេះក៏ល្អប្រសើរផងដែរ។ ទោះបីជាថៃ្ងនេះមានលាភចូរអ្នកប្រយ័ត្នប្រយែង
ពីមនុស្សដែលចាំធើ្វបាបលោកអ្នកផងដែ។
ចរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាងជោគជាតារាសីបានស្តែងបញ្ជាក់ថាលោកអ្នកនឹងមាន
គ្រោះធំមួយដែលមិនធ្លាប់កើតមានពីរមុន ដូច្នេះលោកអ្នកត្រូវតែទៅវត្តស្រាចទឹក
រំដោះគ្រោះទើបល្អ។
កុរ
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែតមុខរបររកស៊ីមានសភាពល្អប្រសើរឈានទៅមុខមួយកំរិត
ទៀតចំនែកឯរើៀងស្នេហាវិញមានភាពផ្អែមល្អែមនិង សិទ្ធស្នាលជាងមុន។ថៃ្ងនេះលោក
អ្នកនិងទទួលបានលាភពីមនុស្សស្រី។

Tags: