ខួរក្បាលរបស់មនុស្សធ្វើការដោយពឹងផ្អែកទៅលើ ក្លុយកូស(ជាតិស្ករដែលបានមកពីការ
ធ្វើសំយោគមេតាប៉ូលីសនៃអាហារ) ដែលសំខាន់សម្រាប់សកម្មភាពផ្សេងៗដូចជា និយាយ
គិត ដើរ អាន ចាប់វត្ថុផ្សេងៗ ជាដើម ។ មេតាប៉ូលីសអាចប្រព្រឹត្តិទៅលុះណាតែមានជាតិ
អាហារនៅក្នុងក្រពះរបស់លោកអ្នក ។
បើលោកអ្នកព្យាយាមបង្អត់អាហារពេលព្រឹក ហើយរង់ចាំរហូតដល់ថ្ងៃត្រង់ នោះលោកអ្នក
កំពុងបង្អត់ប្រព័ន្ធសរីរាង្គរបស់លោកអ្នកក្នុងរយះពេលជាង១០ម៉ោង ហើយលោកអ្នកកំពុង
បង្ខំឲ្យខួរក្បាលរបស់លោកអ្នកធ្វើការដោយគ្មានអ្វីទ្រទ្រង់សោះ ។ ការបង្អត់អាហារដល់ខួរ
ក្បាលរបស់លោកអ្នក នឹងធ្វើឲ្យខួរក្បាលរបស់លោកអ្នកចុះខ្សោយក្នុងការគិត ការដោះ
ស្រាយ ការចងចាំ ការរំលឹកឡើងវិញ ។ល។ អ្នកខ្លះយល់ច្រលំថា ការបង្អត់អាហារពេលព្រឹក
នឹងធ្វើឲ្យគេអាចសម្រកទំងន់ តាមពិតវាកាន់តែធ្វើឲ្យកើនទំងន់ទៅវិញទេ ដោយវានឹងធ្វើឲ្យ
ងាប់កោសិការខួរក្បាលមួយចំនួន នៅពេលដែលយើងព្យាយាមបញ្ជារវា ហើយជាតិខ្លាញ់នឹង
កាន់តែកើននៅក្នុងរាង្គកាយរបស់លោកអ្នក ដែលមិនធ្វើឲ្យលោកអ្នកស្រកទំងន់ឡើយ ។
ហេតុនេះហើយ អាហារពេលព្រឹក ជាអាហារសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ។
(ដកស្រង់ពី 4khmerwordpress)
យ៉ាវីន