CamNews

រថយន្ត 

Pagani Huayra បង្ហាញមុខនៅលើទឹកដីអាមេរិច

ប៉ុន្មានថ្ងៃកន្លងមកនេះ,Pagani Huayra ទើបតែបានបង្ហាញមុខនៅលើទឹកដីរបស់ប្រទេស
អាមេរិច និងកំពុងតែបានក្លាយជារថយន្តដែលមានការទាក់ទាញបំផុតសំរាប់អ្នក"លេង"
រថយន្ត ។

ការបង្ហាញវត្តមាននេះត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីជាលក្ខណៈឯកជនមួយនៅភាគខាង
កើតប្រទេស អាមេរិច កាលពីពេលថ្មីនេះ ហើយក៏នឹងធ្វើការបង្ហាញនៅឯសណ្ឋាគារមួយ
ឈ្មោះ Peninsula ផងដែរ ។

Pagani Huayra ផលិតឡើងតាមប្រព័ន្ធបច្ចេកទេសដ៏អស្ចារ្យ ដើម្បីបំពេញនូវតំរូវការខ្ពស់
នៃអ្នកប្រើប្រាស់ទាំងឡាយ ។ ផ្នែកសំខាន់របស់រថយន្តផលិតឡើងពី carbon និង titanium
ដែលធ្វើអោយរថយន្តនេះមានទំងន់ស្រាលជាងរថយន្តទំនើបដ៏ទៃទៀត គឺត្រឹមតែ ១៣៥០
គីឡូក្រាម ប៉ុណ្ណោះ ។ លក្ខណៈពិសេសមួយទៀតរបស់ Pagani Huayra គឺទ្វាររបស់វា ។
នៅពេលដែលបើកទា្វរឡើងវាប្រៀបដូចជាសត្វបក្សីសមុទ្រម្យ៉ាង យ៉ាងដូច្នោះ ។

ចំពោះម៉ាស៊ីនរបស់ Pagani Huayra គឺធុន AMG twin-turbo ៧០០ សេះ ម៉ូម៉ង់ ១០០០ Nm
និងមានល្បឿនអតិបរមា ៣៧០គ.មក្នុងមួយម៉ោង ។ អាចបង្កើនល្បឿនពី ០ ទៅ ១០០ គ.ម
ក្នុងមួយម៉ោងក្នុងរយៈពេល ៣,៣ វិនាទី ។ ចំពោះតំលៃគឺប្រហែល ១,៨ លានដុល្លាអាមេរិច។




(ពី Zing)
រដ្ឋា

Tags: