ផ្លែស្វាយ គឺជាអាហារដ៏ពិសេសមួយប្រភេទ ក្នុងចំណោមអាហារទាំងឡាយ ដែលផ្ដល់សារធាតុចិញ្ចឹមច្រើនដល់រាងកាយ បង្ការជំងឺដង្កាត់ និងមានរសជាតិឈ្ងុយឆ្ងាញ់។ យើងអាចយកស្វាយមកញ៉ាំបានជាច្រើនរបៀបដូចជា ចិតយកសាច់មកញ៉ាំ ហាលធ្វើដំណាប់ ឬក្រឡុកធ្វើជាទឹកក្រឡុក។ ផ្លែនេះ បន្ថែមថាមពលដល់រាងកាយរបស់យើងពេញមួយថ្ងៃ មិនតែប៉ុណ្ណោះ វាក៏ជួយបង្កើនកម្លាំង និងចំណង់ផ្លូវភេទផងដែរ ។
១. កាត់បន្ថយហានិភ័យជំងឺមហារីក
ផ្លែស្វាយ គឺជាអាហារមួយប្រភេទ ដែលសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម។ ក្រុមអ្នកស្រាវជ្រាវបានធ្វើតេស្ដប្រសិទ្ធភាពផ្លែស្វាយ ទៅជំងឺមហារីកប្រភេទមួយចំនួន ហើយបានរកឃើញថា ផ្លែឈើនេះ មានប្រសិទ្ធភាពយ៉ាងអស្ចារ្យ ក្នុងការទប់ស្កាត់កោសិកាមហារីក។ ប្រសិទ្ធភាពនេះ ប្រហែលជាសម្រេចបានពីសារធាតុ Polyphenols ដែលជាសមាធាតុធម្មជាតិ នៅក្នុងរុក្ខជាតិ ដែលភ្ជាប់ជាមួយនឹងគុណសម្បត្ដិជួយឱ្យយើងមានសុខភាពល្អ។ ផ្លែស្វាយ មានប្រសិទ្ធភាពកាត់បន្ថយហានិភ័យជំងឺមហារីកពោះវៀនធំ មហារីកដោះ មហារីកសួត និងមហារីកក្រពេញប្រូស្តាត ព្រមទាំងមិនធ្វើឱ្យខូចកោសិកាល្អៗ ដែលនៅក្បែរកោសិកាមហារីកទៀតផត ។
២. សម្រួលដល់ការរំលាយអាហារបានល្អ
ការទទួលទានផ្លែស្វាយច្រើន ជួយឱ្យបរិវេណ នៅក្នុងពោះវៀនរបស់អ្នក មានសុខភាពល្អ។ ម្យ៉ាងទៀត ស្វាយសម្បូរដោយវីតាមីន និងសារធាតុរ៉ែ ដែលជួយបំបែកប្រូតេអ៊ីន នៅអំឡុងរំលាយអាហារ។ ជាតិសរសៃហ្វាយប័រ ជួយឱ្យអ្នកមានអារម្មណ៍ថា ឆ្អែត និងបំបាត់ការឃ្លានអាហារបានយូរ និងជួយបំបាត់ចំណង់ទទួលទានអាហារមិនល្អ ។ ការរួមបញ្ចូលគ្នានៃការគ្រប់គ្រងចំណង់អាហារ និងប្រសិទ្ធភាពរំលាយអាហារ អាចជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងងាយ ។
៣. ជំនួយដល់ផ្លូវភេទ
ស្វាយសម្បូរដោយជាតិវីតាមីន E ដែលមិនត្រឹមតែជំនួយដល់ស្បែកប៉ុណ្ណោះទេ តែថែមទាំងជួយគ្រប់គ្រងអ័កម៉ូនផ្លូវភេទ និងបង្កើនចំណង់ផ្លូវភេទផងដែរ ។ សម្រាប់បុរស វីតាមីន E ជួយបង្កើនចំនួនមេជីវិត និងពង្រឹងសមត្ថភាពបញ្ជូនមេជីវិតឈ្មោល ទៅរកមេជីវិតញី៕
អត្ថបទ៖ សារ៉ាត
ប្រភព៖ foodeatsafe