បើយើងក្រលេកទៅមើលការស្លៀកពាក់របស់ Justin Bieber ថ្មីៗនេះឃើញថា ពិតជា មានភាពខុសប្លែកជាខ្លាំង។ ស្ទីលស្លៀកពាក់របស់ Justin ពិតជាធ្វើឲគេឈឺក្បាល មែនទែន។
ស្ថិតក្នុងសំលៀកបំពាក់ អាវយឺតស ខោខ្លីពណ៌ខ្មៅដែលស្ទើរតែរបូត Justin រត់ហាត់ប្រាណបណ្តើរ និយាយទូរស័ព្ទបណ្តើរ។ តើគាត់ពិតជាមិនដឹងពិតមែន រឺក៏នេះគ្រាន់តែជាស្ទីលរបស់គាត់? ក្រៅពីសំលៀកបំពាក់ដ៏គួរឲចង់សើចរបស់Justin យើងក៏បានលឺមក ដែរថា គាត់បានរត់អស់ពីរបីmile ជុំវិញទីក្រុង ប៉ុន្តែយ៉ាងហោចណាស់ គាត់មិនបានធ្វើឲ ខោរបស់គាត់ របូតឡើយ។
ប្រហែលស្ទីលស្លៀកពាក់នេះហើយ គឺជាចំនុចដែលមនុស្សមួយចំនួនចួលចិត្តJustin ដោយសារតែគាត់ស្លៀកពាក់ដូចទៅនឹងអ្វីដែលគេ ចង់បាន។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ perezhilton