តារា ៖ បើយោងតាមប្រភពសារព័ត៌មានកំសាន្តបរទេស Marquee ដែលបានចេញផ្សាយ
នាពេលកន្លងទៅបានអោយដឹងថា តារាចម្រៀងស្រីស្បែកខ្មៅ នាង Nicki Minaj នឹងចូល
រួមធ្វើជាគណៈកម្មការមួយរូប ក្នុងកម្មវិធីប្រលងចម្រៀងខ្នាតធំ "The American Idol" ។
Nicki Minaj នឹងអង្គុយលើកៅអីគណៈកម្មការជាមួយតារា Mariah Carey ដើម្បី ធ្វើការវាយតម្លៃទៅ
លើទេពកោសល្យរបស់បេក្ខភាពដែលចូលប្រកួតក្នុងកម្មវិធី American Idol បន្ទាប់ពីតារាចម្រៀងវ័យ
៤៣ ឆ្នាំ Jennifer Lopez នឹង Steven Tyler លាឈប់ពីតំណែងនៅឆ្នាំ ២០១២ នេះ
ប្រភពព័ត៌មានដដែលបានបញ្ជាក់បន្ថែមផងដែរថថា “នៅមានលិខិតស្នាមបន្តិចបន្តួចប៉ុណ្ណោះ ដែល
Niki Minaj ត្រូវចុះហត្ថលេខា ប៉ុន្តែការពិត ១០០% គឺនាងនឹងធ្វើជាគណៈកម្មការក្នុងកម្មវិធីនេះ” ។
ប៉ុស្តិ៍ Fox ដែលធ្វើការចាក់បញ្ចាំងកម្មវិធី American Idol បានបដិសេធមិនធ្វើការអធិប្បាយចំពោះព័ត៌
មាននេះឡើយបន្ទាប់ពីបណ្ដាញព័ត៌មាន Us បានទាក់ទង។
ចំណែកឯ គណៈកម្មការជើងចាស់ លោក Randy Jackson ក៏បានលាឈប់ពីតំណែងគណៈកម្មការ
American Idol នេះដែរ ដោយលោកបានចាប់យកតំណែងជាអ្នកណែនាំបេក្ខភាពប្រលងជំនួសវិញ
បច្ចុប្បន្ន កម្មវិធីប្រលងចម្រៀងខ្នាតធំរបស់ Fox មួយនេះកំពុងស្វះស្វែងរកគណៈកម្មការ ជាតារា
ចម្រៀងឡាទីន និងតារាចម្រៀងចង្វាក់ country ដើម្បីមកជួយ Nicki Minaj និង Mariah Carey
បន្ថែមទៀត៕
ដោយ ៖ រិទ្ធី
ប្រភព ៖ marquee