CamNews

ព័ត៌មានវីដេអូ 

ខ្សែអាថ៍ វីដេអូគ្រោះថ្នាក់រន្ធត់ ឡានល្បឿនលឿន បុកមនុស្សទាំងរស់ តែគ្មានអ្នករងរបួស ទៅវិញ

ព្រឹត្ដិការណ៍ប្រណាំងរថយន្ដមួយ ឈ្មោះថា Jolly Rally Valle d’Aosta ត្រូវបានធ្វើឡើងកាលពី ថ្ងៃទី ៥ ខែកញ្ញា មានអ្នកចូលរួមទស្សនាជាច្រើន ក្នុងទីលានប្រណាំងនោះ។ 

ស្ថិតក្នុងដំណើរនៃការប្រណាំង ឧបត្ដិវហេតុមួយបានកើតឡើង ដោយស្មានមិនដល់ ពោលគឺ រថយន្ដ​ប្រណាំងមួយគ្រឿង កំពុងតែធ្វើដំណើរក្នុង ល្បឿនយ៉ាងលឿន លើតំបន់ផ្លូវកោង ស្រាប់តែការបើក​បរ​មិន​អាច​គ្រប់​គ្រង​បាន លើ​ស្ថាន​ភាព​ក៏​ជ្រុល​ទៅ​បុក​នឹង​​ចែង​ផ្លូវ​​យ៉ាង​ពេញ​ទំហឹង ស្រប​ពេល​ទីនោះ​ក៏មាន​អ្នក​ទស្សនា កំពុង​តែ​​អបអរ​ ធ្វើ​ឲ្យ​ប្រែ​ក្លាយ​ជា​ការ​ភិត​ភ័យ​ រត់​គេច ដោយ​គិត​ថា​ប្រហែល​ជា​គ្មាន​សំណាង​ល្អកើត​ឡើងនេាះ​ទេ។ 

រថយន្ដគ្រោះថ្នាក់នោះ ត្រូវបានបើកបរដោយ លោក Pietro Scavone និងអ្នកអមដំណើរ​ លោក Diego D’Herin ។

យោងទៅតាមការលើកឡើងរបស់ អ្នករៀបចំកម្មវិធី លោក បានអះអាង​ថា  Maurizio Salice គ្រោះ​ថ្នា​ក់​​ដ៏​គួរ​ឲ្យភ្ញាក់​ផ្អើល​នេះ សម្រាប់​អ្នក​ទាំង​ពីរ​មិន​មាន​របួស​អ្វី​ឡើយ​ ហើយ​រឿង​ដែល​មិន​គូរ​ឲ្យ​ជឿ​មួយ​ទៀត​នោះ​គឺ​អ្នក​ទស្សនា​របស់​គាត់​ មិន​បាន​ប៉ះ​ពាល់​អ្វី​ដែរ គ្រាន់តែ​ថា យុវ​នារី​ម្នាក់​ដែល​នៅ​គៀក​គ្រោះ​​ថ្នាក់​​នោះ​​ត្រូវ​​យក​​ទៅ​​មន្ទី​​ពេទ្យ​បាត់​ហើយ​ ដោយ​សារ​ទទួលរងការ​ភិត​ភ័យ​ខ្លាំង ។​ 

តែសូមបញ្ជាក់ឡើងវិញថា យោងតាមការចុះផ្សាយរបស់​គេហទំព័​ មិន​​បាន​​ប្រាប់​​ពីទី​​កន្លែង​​ថា​នៅ​ប្រទេសណាទេ។​










ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ metro.youtube  

 


Tags: Videonews Jolly Rally Valle d’Aosta Racing Car