CamNews

ព័ត៌មានវីដេអូ 

ខ្សែវី​ដេអូខ្លីមួយ បាន​បង្ហាញ​ពី​ការ​ផ្លាស់​ប្ដូរជីវិតថ្មីរបស់ Patrick Otema ដោយគ្រូបង្រៀនម្នាក់

ទស្សនាខ្សែវីដេអូខ្លីមួយ ដែលនិងបង្ហាញអ្នកពីដំណើជីវិត​ខ្លះៗ របស់ ប្រជាជនស្បែក​ខ្មៅម្នាក់ ដែលរ​ស់​នៅ​​ក្នុងសហគមន៍​មួយ​ដោយគ្មានការទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួន ដោយឡែក បើគាត់ចង់ធ្វើអ្វីមួយ ក៏​សម្រេចចិត្ដ​ធ្វើ​ដោយខ្លួនឯង។ 

ទស្សនាទាំងអស់គ្នា៖ 


Patrick Otema វ័យ ១៥ ឆ្នាំ​មានកំណើតនៅក្នុងសហគមន៍មួយដាច់ស្រយាល នៃប្រទេស អ៊ូហ្គង់ដា ។ ក្នុងជីវភាពរស់​នៅ Patrick Otema គឺជាក្មេងគរថ្លង់ មិនអាចទំនាក់ទំនង បានឡើយ​បើសូម្បីតែធ្វើកាយ​វិការ​។ សម្រាប់ការទំនាក់ទំនង​ក្នុងឆាកជីវិត អស់រយៈពេល ជាយូមក Patrick Otema មិនដែលមានទេ​ ​ទោះជាគ្រួសារផ្ទាល់ក៏ពិបាកនិង ទាក់ទងផងដែរ​។ Patrick Otema មិនដែលមានថ្ងៃរីករាយដូចមនុស្ស​ដ៏ទៃ​ទៀតឡើយ ហើយក៏មិនសូវហ៊ាន និង​ ការប្រឈមមុខជាមួយមនុស្សជុំវិញខ្លួនទៀតផង​ ។ គ្រួសារ Patrick Otema  មានបំណងចង់ណែនាំ Patrick Otema ឲ្យចូលរៀន ក្នុងសាលាភាសា ប៉ុន្ដែ ការ​រស់​នៅ​ក្នុង​សហគមន៍ដាច់ស្រយាលនោះ​​គឺមិនមាន សាលារៀន​ បណ្គុះបណ្ដាល​ចំណេះ​ដឹងផ្នែក​ភាសា​​​កាយ​វិការ​សម្រាប់​គេឡើយ ។ 

ថ្ងៃមួយការរស់នៅរបស់​ Patrick Otema  ក៏បានជួបជាមួយ Raymond Okkelo បុរសម្នាក់ដែលគាត់ជា គ្រូ បង្ហាត់ភាសាកាយវិការ ហើយគាត់ក៏និយាយលើកទឹកចិត្ដគ្រូសារ Patrick Otema ថា គាត់និងអាចធ្វើឲ្យ​ ក្មេងម្នាក់មានជីវិតរីករាយវិញ ។ អស់រយៈពេល ៦ ខែក្រោយមក គាត់បានបើកវគ្គបង្រៀន ភាសាគរក្នុង​សហគមន៍នេាះ ដែលមាន មនុស្សចូលរួមច្រើន ក្នុងនោះ Patrick Otema ក៏បានចូលរួម ជាមួយគាត់ដែរ ។ ពេលដែលបានចូលសិក្សា Patrick Otema បានធ្វើឲ្យអ្នកជុំវិញខ្លួនមានការភា្ញក់ផ្អើល ដោយគាត់បាន​បង្កើតស្នាមញញឹម ជាមួយការយកចិត្ដទុកដាក់លើការសិក្សា និងទំនាក់ទំនង។ 

យោងតាមស្រ្ដីវ័យចំណាស់ម្នាក់គាត់បានបង្ហាញពីអារម្មណ៍របស់គាត់ថា អ្នកស្រីពិតជា មានភាពរំភើបនិង​ដំណើរកែប្រែរបស់ Patrick Otema  ខ្លាំងណាស់។


ដោយ៖ អឿ អ៊ុយ
 


 

 

 

 

 

 




Tags: VideonewsPatrick Otema