ខ្សែវីដេអូខ្លីមួយក្នុងកម្មវិធី Tonight Show ប្រព្រឹត្ដិឡើងនៅថ្ងៃ ពុធ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៤ ដែលចូលរួមសម្ដែងដោយ តារាកិត្ដិយស ៣ នាក់គឺ លោក Jimmy Fallon អ្នកនាង Gwen Stefani និងលោក Blake Shelton ធ្វើឲ្យមានការចាប់អារម្មណ៍ ជាខ្លាំងពីបណ្ដាមហាជននៅលើគេហទំព័រយូធូប។ គោលបំណងកម្មវិធីទាំងមូលនៅរាត្រីនោះ គឺចង់បង្ហាញពីការធ្វើត្រាប់បរបូមាត់តាមបទចម្រៀងដែលកំពុងតែចាក់ ដូច្នេះដើម្បីជាការស្រាយចំងល់លើខ្សែវីដេអូនេះ ចូលទស្សនាទាំងអស់គ្នា ៖
ទេពកោសល្យរបស់តារាទាំង ៣ មើលទៅមិនចាញ់គ្នានោះទេ ទាំងការសម្ដែង និង និងសម្លេងនៃការគាំទ្រ មានភាពសន្ធោសន្ធៅ ប៉ុន្ដែបើយើងគិតទៅដល់លក្ខខណ្ឌនៃការសម្ដែងនោះ យើងប្រាកដជាដឹងថាតើនណាម្នាក់ដែលសាកសមនិងទទួលជ័យជំនះ។ សម្រាប់លក្ខខ័ណនៃការសម្ដែងប្រជែងនេះ គឺ តម្រូវឲ្យធ្វើមាត់ត្រាប់តាមបទចម្រៀង ហើយទទួលការគាំទ្រពីទស្សនិកជន ប៉ុន្ដែជាការសោកស្ដាយចំពោះ តារាពីរដួងគឺ អ្នកនាង Gwen Stefani និងលោក Blake Shelton គាត់ទាំងពីរអាចទាញការគាំទ្រច្រើនតែកាយវិការខាងរាងកាយ មិនដូចជាលោក Jimmy Fallon អាចទាញបានច្រើននូវការគាំទ្រពីការ ធ្វើកាយវិការមាត់របស់គាត់ ដូច្នោះជាលទ្ធិផល Jimmy Fallon គឺជាអ្នកឈ្នះ។
សូមញ្ជាក់ឡើងវិញថា ឈ្នោះពិតកម្មវិធី The Tonight Show ប៉ុន្ដែជាការបង្ហាញឈ្មោះនេះត្រូវប្រែប្រួលខាងចុង ខណៈពេលអ្នកគ្រប់គ្រងត្រូវប្ដូរ តួយ៉ាងដូចជាកម្មវិធីនៅពេលនេះ ដែលដឹកនាំដោយលោក Jimmy Fallon ក៏ត្រូវបន្ថែមខាងចុងថា The Tonight Show Srarring immy Fallon ។ កម្មវិធីនេះត្រូវបានធ្វើឡើងតាំងពីឆ្នាំ ១៩៥៤ ដោយលោក Steve Allen មកដល់ ១៩៥៧ ដោយ Jack Paar និងមានអ្នកជាច្រើនបន្តបន្ទាប់ទៀត រហូតមកដល់ ២០១៤ ដោយលោក Jimmy Fallon ហើយឈ្មោះកម្មវិធីត្រូវប្ដូរតាមអ្នកគ្រប់គ្រងដែរ។ មួយទៀតលោក Jimmy Fallon ដែលជាតារាម្នាក់ក្នុងចំណោមអ្នកទាំង ៣ គឺជាអ្នកគ្រប់គ្រងកម្មវិធីផ្ទាល់។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ យូធូប