ផ្អើលអស់គេហទំព័រយូធូបខណៈពេលបទចម្រៀងញាក់កន្ដ្រាក់អារម្មណ៍របស់តារាចម្រៀង សិចស៊ី មានឈ្មោះថា Jennifer Lopez ជាមួយនិង Iggy Azalea ត្រូវសន្ថិតចូលទៅភ្លាម។ កត្ដាដែលសំខាន់នោះគឺ ការចាប់អារម្មណ៍ទៅលើ វីដេអូសម្ដែងផ្ទាល់របស់តារាចម្រៀង ក្នុងរយៈពេល ២ ថ្ងៃប៉ុណ្ណោះមានអ្នកចូលទៅទស្សនាដល់ទៅ ជាង ១២ លាននាក់។ ស្ទើតែស្មានមិនដល់ រយៈពេលខ្លី តែអាចទាញការចាប់អារម្មណ៍ច្រើន ពីបណ្ដាញសង្គមអិនធើណេត។ សូមទស្សនាវីដេអូទាំងអស់គ្នា៖
សម្រាប់ចម្រៀងមួយបទនេះដែលមានចំណងជើងថា Booty ពិតជាធ្វើការចាប់អារម្មណ៍ច្រើន ប៉ុន្ដែបទនេះដដែលតែច្រៀង និង សម្ដែងជាមួយតារាចម្រៀង Pitbull មើលទៅមិនសូវមានប្រជាប្រិយភាពដូច ចេញពេលក្រោយនេះទេ។ តើយើងអាចធ្វើការសន្និដ្ឋានបានទេថា មានមូលហេតុអ្វី ? តាមការសម្លឹង និង តាមដានមើល ប្រហែលជាវិដេអូនៃការស្រៀកពាក់ មានការចាប់អារម្មណ៍ច្រើនជាង អត្ថន័យនិង ចង្វាក់។ទស្សនា បទដែលចេញក្នុងការសម្ដែងជាមួយលោក Pitbull ៖
ចំពោះប្រជាប្រិយភាពដែល បទចម្រៀងនេះត្រូវសម្ដែងជាមួយលោក Pitbull គឹអាចរកបានត្រឹមតែជិត ២សែនទស្សនាប៉ុណ្ណោះក្នុងរយៈពេលជាងមួយសប្ដាហ៍ ។ ទាំងនេះធ្វើឲ្យមានភាពខុសគ្នាស្រឡះ ដែលមិនអាចប្រៀបធៀបគ្នា។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ យូធូប