ព័ត៌មានវីដេអូ ៖ ក្រុមស៊ើបអង្កេត ប្រទេស បារាំង កំពុងតែធ្វើដំណើរទៅកាន់ប្រទេស អាហ្សង់ទីន គោល បំណងធ្វើការតាមដានស៊ើបអង្កេត ពីមូលហេតុពិត នៃគ្រោះថ្នាក់ ធ្លាក់ ឧទ្ធម្ភាគចក្រ ២ គ្រឿង ក្រោយពី បុកគ្នាលើអាកាសទាំងកម្រោល បណ្តាលអោយ ជនរងគ្រោះ ជនជាតិ បារាំង ៨ នាក់ បានស្លាប់បាត់បង់ ជីវិត ។
សេចក្តីរាយការណ៍ បន្តអោយដឹងថា ក្នុងចំណោមជនរងគ្រោះ ៨ នាក់ ជា ជនជាតិ បារាំង ក្នុងនោះ ៣ នាក់ជាសមាជិកអត្តពលិកឆ្នើម ប្រចាំ ប្រទេស បារាំង ផ្ទាល់តែម្តង ។ ប្រភពបន្តអោយដឹងថា ក្រុមអត្តព លិកចំណានទាំង ៣ នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ ឧទ្ធម្ភាគចក្រខាងលើ ពួកគេបានមានវត្តមាននៅតំ បន់ដាចស្រយាលនៃភាគខាងជើង ប្រទេស អាហ្សង់ទីន ដើម្បីថតកម្មវិធី ទូរទស្សន៍មួយ ។ វិនាទី នៃឧទ្ធ ម្ភាគចក្របុកគ្នា និងធ្លាក់ចុះ ត្រូវបានថតជាប់ ដោយកាម៉េរ៉ាទូរស័ព្ទដៃមួយគ្រឿង ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាឃ្លីបខ្លី មាននៅខាងក្រោមនេះ ជាមួយនឹងទំព័រ យើងខ្ញុំទាំងអស់គ្នា ៖
- អាន ៖ រន្ធត់ ៖ រវល់ថត កម្មវិធីទូរទស្សន៍ ឧទ្ធម្ភាគចក្រ ២ គ្រឿងបុកគ្នា សម្លាប់ មនុស្ស ១០ នាក់
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី