CamNews

តារា 

អារម្មណ៍ពិតរបស់ Selena Gomez លើប្រុសសង្ហារ Tommy Chiabra ត្រូវបានលាតត្រដាង

ថ្មីៗនេះ យើងបានប្រទះឃើញថា Selena Gomez បានដើរលេងស្និតស្នាល កៀកកើយជាមួយ និងបុរសសង្ហារ អ៊ីតាលីម្នាក់ដែល ត្រូវបានគេស្គាល់ថាមានឈ្មោះ Tommy Chiabra ។ វាបានធ្វើ ឲ្យមានការ ចោទជាសំនួរជាច្រើន ពីទស្សនិកជនថា តើនេះជាមិត្តប្រុសថ្មីរបស់នាង ?



បើតាមប្រភពរបស់ HollywoodLife ដែលបានទាក់ទង ជាមួយនិងអ្នក ដែលជិតស្និតនិង Selena បានអោយដឹងថា Selena Gomez និងបុរសសង្ហារ Tommy Chiabra គឺត្រូវមិត្តភក្តិថ្មីនាង Cara​​ Delevigne ធ្វើជាមេអណ្តើក រៀបចំអោយជួបគ្នាតែ Selena ក៏មិនបានបដិសេធ និងរឿងនេះទេ ហើយនាងថែមទាំង ផ្តល់ឱកាសអោយ Tommy ទៀត ។ ប្រភពដដែលបានបន្តថា អ្វីដែលនាង ធ្វើក្នុងពេលនេះ គឺនាងគ្រាន់តែចង់សប្បាយ ហើយនាងនឹងនៅធ្វើ ជាមនុស្សគ្មានម្ចាស់បេះដូង មួយរយៈសិន តែនាងមិនមែននិយាយរក ឬផ្តល់ឱកាសតែ Tommy នេះតែម្នាក់ឡើយ ។ នេះបាន ន័យថា Justin Bieber នៅតែអាចកែខ្លួន តាមយក Selena វិញបាន ។



ព័ត៌មានផ្សេងទៀត យើងតែងតែចង់ដឹងថា តើការធ្វើបែបនេះ Selena ពិតជាចង់ឌឺដងអោយ មិត្ត ប្រុសចាស់ Justin Bieber មែនទេ ? មិត្តភក្តិនាងបាន ប្រាប់ថាវាការពិតដែល Selena ចង់ឌឺដង ដាក់ Justn Bieber ដែលនាងធ្វើអ្វីម្យ៉ាង នាងតែងតែច្បាស់ថារឿងនោះ Justin Bieber នឹងដឹង ។ ហើយនាងពិតជា ជោគជ័យមែនដែល យើងបានដឹងថា Justin Bieber បានផ្ញើរសារអោយ Selena ជាច្រើនដងតែនាង មិនតបឡើយ ហើយថែមទាំងបាន ប្តេជ្ញាថានឹងមិនអោយ Justin Bieber ត្រលប់មកវិញឡើយ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ hollywoodlife


Tags: star singer selena gomez tommy chiabra cara delevingne