CamNews

តារា 

The Revenant សម្ភោធសន្និសិទសារព័ត៌មាន ល្ងាចមិញនេះ ចាប់បញ្ជាំង ២១ មករានេះហើយ

ភាពយន្ត ៖ កាលពីថ្ងៃទី ១៨​មករា ២០១៦​នៅរោងភាពយន្ត Major   Cineplex by Cellcard មានការរៀបចំសន្និសិទកាសែតសារ​ព័ត៌មាន ស្តីពីការមកដល់ នៃ​​ ភាពយន្ត  កំពូល ហូលីវូដ  The Revenant ដោយ   មាន​ការចូលរួម​ដោយ​ផ្ទាល់ ពីសំណាក់ក្រុមអ្នកសារព័ត៌មាន និង   អ្នកនិយម ខ្សែភាពយន្ត ទើបមកដល់ ជាច្រើន នាក់ផ្សេងទៀត។ ខ្សែ​ភាពយន្ត​ ហូលីវូដ The Revenant គឺ ជា    ​ភាពយន្ត​ផ្អែក​លើ​ព្រឹត្តិ​ការណ៍​ពិត ទាំង​ប្លង់​ថត ការ​ប្រើ​ពន្លឹ​ពី​ធម្មជាតិ​នៅ​លើ​វាល​រហោស្ថាន​នា​រដូវរងារ​នៅ​ប្រទេស​កាណាដា រួម​ទាំង​បង្ហាញ​ពី​ជីវិត​ផ្សង​ព្រេង​នៃ​ការ​តស៊ូ​រស់​រាន​មាន​ជីវិត យ៉ាង​លំបាក​បំផុត​តែ​ម្នាក់​ឯង​  នៅ​ក្នុង​ព្រៃ​ទឹក​កក។


​តារា​សម្តែងហូលីវូដ Leonardo DiCaprio ​ ជា​តួឯក​ប្រុស​នៅក្នុង​រឿង​ Titanic ​ បាន​  មក ​ដើរ​តួរ​ជា Hugh Glass នៅ​ក្នុង​រឿង The Revenant នេះ ដោយ​នៅ​ក្នុង​សាច់​រឿង​គឺ​លោក​ត្រូវ​បាន​សត្វ​ខ្លាឃ្មុំ​យក្ស​វាយ​ប្រហារ សុះសាច់ បណ្តាល​ឲ្យ​មាន​របួស​យ៉ាង​ធ្ងន់ធ្ងរ ហើយ​មិត្ត​ក្នុង​ក្រុម​  របស់​គាត់​បាន​បោះ​បង់​ចោល»។ អំ​ឡុង​ពេល​ផលិត​ខ្សែភាពយន្ត The Revenant នេះ ក្នុង​ឈុត​  ខ្លះ​ប៊ិះ​នឹង​ធ្វើ​ឲ្យ​តារា​ភាពយន្ត​វ័យ​ ៤១ ​ឆ្នាំ​លោក Leonardo DiCaprio ​បាត់បង់​ជីវិត​  ទៀត ​ផង ដោយ  ​គាត់​ត្រូវ​ត្រាំ​នៅ​ក្នុង​ទឹកកក​ដល់​ទៅ​រាប់​ម៉ោង ថែម​ទាំង​មាន​ការ​វាយ​ប្រហារ​ជាមួយ​  នឹង​សត្វ​ខ្លាឃ្មុំ​ដ៏​ធំ ប៉ុន្តែ​ការ​តស៊ូ​នោះ ក៏​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​ពាន​រង្វាន់​  ដល់​ទៅ  ៣ គឺ Best Director, Best Performance ដោយ​  លោក Leonardo DiCaprio ​ និង  Best Motion Pictures នៅ ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ Golden Globes។


ខ្សែ​ភាពយន្ត The Revenant និង​ចាក់​ផ្សាយ​នៅ​រោង​ភាពយន្ត Major   Cineplex by Cellcard នៅ​ថ្ងៃទី ២១ ខែ​មករា ​ឆ្នាំ ២០១៦ ខាង​មុខ​នេះ​ហើយ ដូច្នេះរង់ចាំ  ទស្សនា ថាតើ  The Revenant ល្អ មើលត្រជាក់ភ្នែក យ៉ាងណានោះ មានតែរង់ចាំតាមដាន និងកក់សំបុត្រទាំងអស់គ្នា។

 

 

គួររំឮកថា ដើម្បី ទទួល បានពត៌មាន  លំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្ត ដែលលោក  អ្នកចូលចិត្ត អាច ចូល ទៅ កាន់ ចៃកុន  តាមប្រព័ន្ធ  បណ្តាញសង្គមដូចជា : www.facebook.com/JaiKon.Cambodia  , www.youtube.com/JaiKonCambodia , www.cine maonline.asia/kh ហើយក៏អាច add​ ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមានID: @JAIKON ដើម្បី ទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។

ប្រភព ៖ Westec Media Limited



Tags: Westec Hollywood movie Disney Sony Legend Major cineplex The Renevant