CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងសុក្រទី១២ខែសីហាឆ្នំា២០១១



ជូត
រាសីថៃ្ងនេះល្អជាមធ្យម ការរកស៊ីទំនាក់ទំនងមានភាពល្អប្រសើរមិនតែប៉ុណ្ណោះ
លោកអ្នកអាចនឹងមានលាភចូលមកទៀតផតដែរ។ថៃ្ងនេះមិនត្រូវនិយាយច្រើន
ពីនរណាឡើយប្រយ័ត្នមានរឿង។
ឆ្លូវ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែតការបណ្តាក់ទុនជាមួយបរទេសហាក់បីដូចជាអំនោយ
ផលនិងមានចំនូលច្រើនគួរសម។ចំនែកឯរឿងសម្ធ័ន្ធភាពមនុស្សស្រីនិងប្រុសវិញ
មិនមានជារឿងធំដុំឡើយ។
ខាល
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ថៃ្ងនេះបើសិនជាមិនមានការចំាបាច់កុំចេញក្រៅល្អជាង ព្រោះប្រយ័ត្នអាចមានគ្រោះថា្នក់ជាយថាហេតុ។ចំនែកឯការងារវិញអាចជួបទៅនឹង
បញ្ហាច្រើនព្រោះមានមនុស្សចំាតែដាក់ទោស រករឿងគ្មានទីបញ្ចាប់។
ថោះ
រាសីថៃ្ងនេះល្អជាបង្គួរ លោកអ្នកត្រូវតែចេញគំរោងសន្សំសំចៃទាន់ពេលរកប្រាក់ចំនូល
បានច្រើន។ បើពុំនោះទេប្រយ័ត្នមានបញ្ហានៅថៃ្ងមុខ។ចំនែករឿងការងារវិញអាចទទួល
បានអតិថិជន ច្រើននិងមានការកោតសសើរពីចៅហ្វាយនាយផងដែរ។
រោង
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការរកស៊ីជំនួញលក់ដូរទទួលបានចំនូលច្រើនពីអតិថិជន។ ថៃ្ងនេះបើលោកអ្នកមានបំនងបើកហាងថី្មនោះប្រាកដជាទទួលបានការគំាទ្រពីសំណាក់
អតិថិជនជាក់ជាមិនខាន។បញ្ហាស្នេហាមានភាពផ្អែមល្អែម និង ស្រលាញ់គ្នាទៅវិញទៅមក។
ម្សាញ់
រាសីថៃ្ងនេះល្អជាមធ្យម លោកអ្នកត្រូវគិតមុនគូរទើបមិនមានបញ្ហាអី្វកើតឡើង។ថៃ្ងនេះត្រូវ
តំាងស្មារតីអោយរឹងមំា ទើបការងារមានលទ្ធផលល្អ។បញ្ហាស្នេហាវិញ ត្រូវចេះអធ្យាស្រ័យគ្នាទើបសមប្រកបជាបី្តប្រពន្ធ។
មមី
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង បើមានមនុស្សមកចង់ចងការប្រាក់ពីលោកអ្នកនោះសូមកុំ
ប្រថុយអីស៊ូអោយលុយនោះអោយដាច់តែម្តងល្អជាង ព្រោះថាបើលោកអ្នកហ៊ានអោយ លោកអ្នកបា្រកដជាបាត់បង់លុយនោះជាក់ជាមិនខាន។
មមែ
រាសីថៃ្ងនេះល្អជាបង្គួរ មុខរបររកស៊ីមានសភាពដើរទៅមុខ ដោយមានមនុស្សចំាជួយ
យកអាសារទៅវិញទៅមក។ថៃ្ងនេះលោកអ្នកអាចបណ្តាន់ទុករកស៊ីបានយ៉ាងល្អប្រសើរ មិនតែប៉ុណ្ណោះក៏មានមនុស្សប្រុសនំាលាភមកដែរ។
វក
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ដំនើរការរកស៊ីមានភាពធ្លាក់ចុះការបាត់បង់អតិថិជន
ដោយគ្មានមូលហេតុ បានធើ្វអោយលោកអ្នកមានភាពក្រពុលមុខយ៉ាងខ្លំាង។
បញ្ហាស្នេហាមានភាពសោកសៅ និងខឹងគ្នាទៅវិញទៅមក។
រកា
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការប៉ងប្រាថ្នា ធើ្វអី្វមួយរបស់លោកអ្នកបានសំរេចបាន
យ៉ាងជោគជ័យ និងមានមនុស្សចំាជួយលើកតំលើងរហូតដល់បានជោគជ័យផងដែរ។
ថៃ្ងនេះចូលចងចំាថាលាភបានមកពីមនុស្សស្រី។
ចរ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លំាង មុខរបររកស៊ីមានភាពរកំារកូសជាមួយនិងអ្នកជិតសខាង
ដែលរកស៊ីជាមួយគ្នា។ ថ្ងៃនេះលោកអ្នកត្រូវតែខិតខំព្យាយាមរកឱកាសដើម្បីទទួលបានលាភ
បន្ថិចបន្តួច និងចេះអត់អោនអោយគ្នាផងដែរ។
កុរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការទាស់សំដីគ្នាទៅវិញទៅមកអោយធើ្វអោយអ្នកមានបញ្ហាធំ រហូតដល់បាត់បង់មុខមាត់នៅក្នុងសង្គមផងដែរ។ ដូច្នេះចូលធើ្វចិត្តអោយត្រជាក់ទើបមាន
សេចកី្តសុខ។

Tags: