(លីវើភូល)៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស អាចលើកបានជើងឯកទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំង ប្រសិនបើកីឡាករបានសម្រាកច្រើនក្នុងរដូវរងារ នេះបើតាមការលើកឡើងរបស់លោក Jurgen Klopp គ្រូបង្វឹក ក្លឹប Liverpool ។
អតីតគ្រូបង្វឹកក្លឹបអាល្លឺម៉ង់ Borussia Dortmund បានថ្លែងប្រាប់សារព័ត៌មាន Mirror ថា “ការប្រកួតក្នុងលីកអង់គ្លេស ស្ទើរតែរកពេលឈប់សម្រាកគ្មាន ជាពិសេសក្នុង Premier League តែម្តង ទៀតទាត់បំផុតគឺរៀងរាល់ថ្ងៃចុងសប្តាហ៍ ដែលគិតថា ពួកគេក៏បានដឹងដែរថា ធ្វើបែបនេះមិនអាចទទួលអាចជោគជ័យនោះទេ ទោះបីជាចូលដល់រដូវរងារហើយក្តី ។ មួយវិញទៀត លីកអង់គ្លេស គឺជាលីកមួយដែលសំបូរទៅដោយកីឡាកររបួស ដែលថ្នាក់ដឹកនាំកំពូលៗនៅ FA មិនដែលគិតដល់សោះ” ។
លើសពីនេះទៀត លោក Klopp ក៏បានត្អូញត្អែរខ្លាំងផងដែរ ដែលត្រូវដឹកនាំកូនក្រុមលេង៣ប្រកួត ក្នុងរយៈពេល៨ថ្ងៃ ក្រោយបញ្ចប់ថ្ងៃបុណ្យណូអែលនៅមុនបំណាច់ឆ្នាំ២០១៥នេះ ដើម្បីចាប់ទទួលស្វាគមន៍ឆ្នាំថ្មី២០១៦ ហើយជួបក្រុម ភ្ញៀវ Leicester City ជាជំនួបដ៏តានតឹងបំផុតរាត្រីស្អែកនេះ ។
ស្រដៀងគ្នានេះដែរ លោក Eriksson គ្រូបង្វឹកក្លឹប Leicester City ក៏បានលើកឡើងដែរថា “វាលំបាកខ្លាំងណាស់ សម្រាប់កីឡាករអង់គ្លេសក្នុងការប្រកួតពានធំៗ ។ អ្នកត្រូវតែមានការឈប់សម្រាកយ៉ាងហោចណាស់ក៏១សប្តាហ៍ដែរ ដើម្បីបានធ្វើដំណើរទៅទីកន្លែងណាដែលគេចង់ទៅ និងអាំងថ្ងៃផងដែរ មុនចាប់ផ្តើមការប្រកួតបន្តទៀត មិនមែនបន្ថែម ការប្រកួតក្នុងរដូវរងារនេះទេ” ។
សូមបញ្ជាក់ដែរថា ក្រុមជម្រើសជាតិអង់គ្លេសតែងតែលេងយ៉ាប់យឺនបំផុតទាំងក្នុង Euro និង World Cup ហើយខ្លាំង ប្រចាំទ្វីបអឺរ៉ុបមួយនេះមិនឆ្លងផុតវគ្គ៨ក្រុមឡើយ ក្រោយឈ្នះ World Cup ក្នុងទឹកដីឆ្នាំ១៩៦០ក្នុងទឹកដីខ្លួនឯង ទោះដោះដូរ និងគ្រូបង្វឹកច្រើនរាប់មិនអស់ក៏ដោយ ៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី