CamNews

តារា 

មានរឿងអីបាន Pre-Wedding របស់នាង Margie Rasri ត្រូវ...?

កំសាន្ត ៖ ថ្មីៗនេះ លោក Pok Chirathivat និងតារាសម្តែងថៃនាង Margie rasri បានចូលរួមនៅក្នុងកម្មវិធីមួយជាមួយគ្នា ហើយមើលទៅពួកគេស្លៀកពាក់ដូចជាព្រះនាងនិងព្រះអង្គម្ចាស់យ៉ាងចឹង ។ 

តួស្រីក្នុងរឿង "សុបន្តិសុប្បា" បាននិយាយថា ធៀបរៀបការរបស់ពួកគេបានចេញជារូបរាងមកហើយ ។ គូស្នេហ៍វ័យក្មេងរូបនេះបន្តទៀតថា ពួកគេនឹងចែកជូនធៀបទៅកាន់ភ្ញៀវទាំងអស់ ក្នុងពេលឆាប់ៗនេះ ។

ចំណែកឯមូលហេតុដែល Pre-Wedding (ថតរូបមុនរៀបការ) របស់នាង Margie Rasri និងអនាគតស្វាមី ត្រូវបានថតដល់ទៅ​ ២ ដង ដែលខុសប្លែកពីមង្គលការផ្សេងៗព្រោះតែ មួយស្ទាយគឺជាចំណង់ចំណូលចិត្តរបស់កូនក្រមុំ និងមួយស្ទាយទៀតគឺជាអ្វីដែលកូនកំលោះចង់បាន ដូច្នេះហើយទើបតម្រូវឲ្យមាន ២ លើកបែបនេះ ។ អនាគតប្តីប្រពន្ធល្បីឈ្មោះមួយគូនេះបញ្ជាក់ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daradaily


Tags: Margie rasri Pok Chirathivat