ភ្នំពេញ៖ តារាសម្តែងស្រីពូកែខាងដើរតួឆ្នាស់ឆ្នើមកញ្ញា គឹម លីហ្សា មុននេះ បានប្រាប់ថា នៅពាក់
កណ្តាលខែកុម្ភៈ ឬ ចូលដល់ដើម ខែមីនា ឆ្នាំ២០១៣នេះ នាងនឹងវេចបង្វេច ចាកចេញពីប្រទេស
ខ្មែរ ចូលទៅច្រៀង និង សម្តែងនៅលើទឹកដី ប្រទេសអូស្ត្រាលី រយៈពេលជាងមួយខែ ទើបវិលមក
ស្រុកខ្មែរវិញ។ ប៉ុន្តែមកដល់ពេលនេះ នាងនៅតែបង្ហាញវត្តមាន ក្នុងស្រុកនៅឡើយ។
ជួបជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣នេះ គឹម
លីហ្សា បានប្រាប់ឲ្យដឹងថា ដោយសារតែពេលនេះ ការងារសិល្បៈក្នុងស្រុក មានការរវល់ខ្លាំងពេក
ទើបធ្វើឲ្យនាងសម្រេចចិត្ត បោះបង់ឱកាសចេញទៅច្រៀង និង សម្តែងនៅពីរប្រទេស ផ្សេងគ្នា
ចោលទាំងអស់។ មិនតែប៉ណ្ណោះ តារាស្រីល្បីខាងតួឆ្មាស់ កញ្ញា គឹម លីហ្សា ក៏បានឲ្យដឹងទៀតថា
នាងក៏បានលុបចោល នូវគម្រោងថតខ្សែររឿង ឲ្យខាងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ គឺរឿង "វេហា
ស្នេហ៍" ដែលនឹងដំណើរការថត នៅអំឡុងខែមេសា ខាងមុខនេះទៀតផង។
ប៉ុន្តែដោយការរវល់ចេញទៅច្រៀង នៅតាមបណ្តាខេត្តច្រើន ទើបនាងសម្រេចចិត្ត បោះបង់ឱកាស
សម្តែងនេះទៅវិញ។
ចំពោះការបោះបង់ឱកាសចេញទៅ កើបលុយនៅក្រៅប្រទេសនោះ ត្រូវបានកញ្ញា គឹម លីហ្សា ប្រាប់
ទៀតថា "ខ្ញុំក៏ស្តាយឱកាសនេះដែរ តែធ្វើម៉េចបើពេលនេះ ការងារនៅក្នុងស្រុក ក៏កំពុងតែរវល់ដែរ
នោះ"។
កញ្ញា ក៏បានលើកឡើងផងដែរថា បើគិតពីចំណូលចំពោះ ការចេញទៅច្រៀង និង សម្តែងនៅឯក្រៅ
ស្រុក ហើយនិង នៅក្នុងស្រុក គឺវាមិនលើសពីគ្នាប៉ុន្មាននោះទេ។ ដូច្នេះ គឹម លីហ្សា ក៏សម្រេចចិត្តថា
ជ្រើសរើសការច្រៀង និង សម្តែងនៅក្នុងស្រុកសិន។
តារាសម្តែងដែលទទួលបានការគាំទ្រ ខាងតួសម្តែងឆ្នាស់ឆ្នើមកញ្ញា គឹម លីហ្សា ចូលមកដល់ឆ្នាំ
២០១៣នេះ ហាក់កំពុងតែមានសន្ទុះ និង យីអ៊ុនឡើងក្រឺតៗ ដូចកាំជណ្ដើរ តាមរយៈការសម្តែងជា
ខ្សែរឿង កាយវិការខារ៉ាអូខេ ស្ប៉តពាណិជកម្ម និង ចេញច្រៀងតាម បណ្តាកម្មវិធីផ្សេងៗ មានទាំង
ក្នុងទីក្រុងភ្នំពេញ និង នៅតាមបណ្តាខេត្តនានា៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល