CamNews

តារា 

ស៊ុន ស្រីពេជ្រ ទៅអាមេរិក ទាំងភ័យបុកពោះ

ភ្នំពេញៈ តារាចម្រៀងស្រី ស្រគត់ស្រគំ កញ្ញា ស៊ុន ស្រីពេជ្រ បានបង្ហើបប្រាប់ឲ្យដឹងពីអារម្មណ៍
របស់ខ្លួនមុននឹងចេញទៅ ច្រៀងនៅអាមេរិក ជាលើកទី១ថា មានការភិតភ័យ លាយឡំនឹងការ
ត្រេកអរ ដោយសារតែនាង មិនដែលទៅឆ្ងាយពីផ្ទះ តែម្នាក់ឯងបែបនេះទេ។

ជាធម្មតានៅពេលដែល តារាប្រុសស្រីមានឱកាសបាន ចេញទៅសម្តែងនៅ ក្រៅប្រទេសម្តងៗ
តែងតែមានទឹកចិត្តរីករាយក្នុងការ ធ្វើដំណើរទៅសម្តែងប្រមូលថវិកា តែតារាចម្រៀង ស្រីស្រស់
កញ្ញា ស៊ុន ស្រីពេជ្រ វិញបែរជាបង្ហើបប្រាប់ Looking TODAY តាមទូរស័ព្ទកាលពីថ្ងៃទី១ ខែមីនា
ឆ្នាំ ២០១៣ ថាសម្រាប់នាងការចេញទៅក្រៅប្រទេស តែម្នាក់ឯងគឺមានការ លំបាកខ្លាំងណាស់
ព្រោះថាកន្លងមកមិនថានាង ទៅណាមកណាតែងតែ មានបងស្រីទៅជា មួយ តែនៅពេលនេះ
នាងបែរជាចេញ ទៅឆ្ងាយពីផ្ទះទៅសម្តែង នៅក្រៅប្រទេសតែម្នាក់ ឯងជាច្រើនខែទៀត។

តារាស្រីរូបនេះបានប្រាប់ឲ្យដឹងថា “ខ្ញុំចេញទៅនេះគឺ មិនមានតារាណារួមដំណើរ ទៅជាមួយ ទេ
គឺខ្ញុំចេញទៅតែម្នាក់ឯង សម្រាប់ការចេញទៅក្រៅប្រទេសតែឯងនេះ ខ្ញុំក៏មានអារម្មណ៍ភ័យខ្លាច
បុកពោះ ហាក់ដូចជាធីងធោងម៉េចមិនដឹងទេ ព្រោះថាខ្ញុំមិនធ្លាប់ទៅ មិនដឹងថាពេល ជិះយន្ត
ហោះនោះយ៉ាងណា ហើយត្រូវប្តូរជើងយន្តហោះ យ៉ាងម៉េចមានអ្វីខ្លះ ដែលខ្ញុំមិនធ្លាប់ ជួបច្រើន
គឺមានការលំបាក ខ្លាំងណាស់សម្រាប់ខ្ញុំ”។

កញ្ញា ស៊ុន ស្រីពេជ្រ បានប្រាប់ឲ្យដឹងទៀតថា នៅល្ងាចម៉ោង៤នេះ(ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣)
នាងនឹងទៅយកវីហ្សានៅ ស្ថានទូតហើយ នឹងចេញដំណើរទៅ នៅពាក់កណ្តាលខែមិនានេះ
ព្រោះថានាងពន្យារពេលច្រើន ដងហើយក្នុងការចេញទៅនេះ ដោយសារតែមានការរវល់មិន
អាចដកឃ្លាបានទើប តែពេលនេះនាងអាចឆ្លៀត ពេលទំនេរអាចចេញទៅសម្តែងបាន៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: son sreypich entertainment singer khmer star