CamNews

តារា 

Beyonce ត្រូវអ្នកគាំទ្រម្នាក់ ចាប់ទាញចុះពីលើឆាក

ជាថ្មីម្តងទៀត Beyonce ត្រូវបានអ្នកគាំទ្រស្លាប់រស់របស់នាង គ្រប់គ្រងអារម្មណ៍មិនបានហើយ
ធ្វើអំពើដែលមិនគួរអោយជឿ ក្នុងពេលសំដែងសារជាថ្មីទៀតហើយ ។ ម្តងនេះ នាងភ័យស្ទើរ
លស់ព្រលឹង ដោយសារតែអ្នកគាំទ្រម្នាក់នោះ ។

Beyoncé fan was pulled back out on stage 1

នៅក្នុងកម្មវិធីប្រគំតន្រ្តី Rock in Rio Festival ប្រទេស Brazil តារាចំរៀង Beyonce ក៏មានវត្តមាន
នៅទីនោះដើម្បីសំដែងផងដែរ ។ ក្នុងពេលដែល Beyonce សំដែងបទ Irreplaceable នោះនាង
បានដើរទៅចំហៀងឆាក ដើម្បីអោនទៅចាប់ដៃជាមួយទស្សនិកជន ។ រំពេចនោះមានបុរសម្នាក់
បានពោបមកលើឆាក អោបនាងហើយ ទាញនាងចុះពីលើឆាក តែនាងទប់ជំហរបាន​ ហើយអ្នក
ការពារសន្តិសុខក៏ស្ទុះមកជួយនាងទាន់ ។

បើទោះបីជាត្រូវគេទាញក៏ដោយ ក៏នាងមិនខឹងដែរ ហើយពេលដែលនាងច្រៀងចប់ នាងក៏បាន
សួរទៅបុរសនោះថាឈ្មោះអ្វី ហើយពេលដែលទទួលចំលើយហើយ នាងក៏ឆ្លើយតបថា អរគុណ
សំរាប់ការគាំទ្រ និងការស្រឡាញ់ ទៅបុរសនោះ ធ្វើអោយទស្សនិកជនស្រែកហ៊ោរកញ្ជ្រៀវជា
ខ្លាំង ដើម្បីគាំទ្រនាង ៕



ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: star entertainment hollywood singer brazil rock in rio beyonce