CamNews

ព័ត៌មានអន្តរជាតិ 

ស្រីស្អាត អ្នកមានទ្រព្យសម្បត្តិស្តុក រងការរិះគន់ យ៉ាងចាស់ដៃ ខណៈចតរថយន្តទំនើប នៅកណ្តាលទ្រូងផ្លូវ

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មាន Shanghailist.com បានរាយការណ៍អោយដឹងថា
ស្រីស្អាតជនជាតិចិន និងជាអ្នកមានទ្រព្យស្តុកម្នាក់  មាននាមត្រកូល  Xu ត្រូវបានរកអោយ
ឃើញថា      បានទទួលរងការរិះគន់យ៉ាងចាស់ដៃ  បន្ទាប់ពីនាងចតរថយន្តទំនើប របស់ខ្លួន
Maserati Gran Turismo   នៅកណ្តាលទ្រូងផ្លូវ ក្នុងស្រុក  Yubei   ខណៈពេលដែលចំណត
រថយន្តនៅកន្លែងធ្វើការរបស់នាងពេញ។

នៅក្នុងកិច្ចសន្ទនាផ្តល់ជាការសម្ភាសន៍នោះ នាង Xu វ័យ ២២ ឆ្នាំ កំពស់ ១,៧ ម៉ែត្រ បាន
និយាយ បញ្ជាក់អោយដឹងថា  មូលហេតុដែលនាំអោយនាងហ៊ានចតបែបនេះ  ​ក៏ព្រោះតែ
នាងបានឃើញរថយន្តមួយផ្សេងទៀតចតយ៉ាងដូច្នេះដែរ តែដឺងអីថា នៅពេលដែលមន្រ្តី
ប៉ូលីសចុះមកធ្វើអន្តរាគមន៍ រថយន្តមួយគ្រឿងនោះ ក៏បានបាត់ខ្លួនតែម្តង។

គួររំឭកផងដែរថា      ករណីខាងលើនេះ  បានកើតឡើងកាលពីថ្ងៃទី ៩ សីហាកន្លងទៅនេះ
នៅឯប្រទេសចិន   ។  ក្រុមមន្រ្តីប៉ូលីស  ក៏បានចុះមកធ្វើការអន្តរាគមន៍  ដោយបានពិន័យ
ជាសាច់ប្រាក់   ទៅតាមច្បាប់របស់ប្រទេសនេះ  បន្ទាប់ពីមានការផ្តល់ជាព័ត៌មានពីសំនាក់
ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរ៕

ចងចាំ ៖ ការប្រព្រឹត្តិខុស ត្រូវតែប្រឈមមុខ ចំពោះមុខច្បាប់ ។ ទង្វើមិនគប្បីគួរ
ណាកុំយកតម្រាប់តាម ព្រោះសង្គមមិនដែលបានទទួលស្គាល់នោះទេ៕

ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងចូលចិត្ត ៖

- ផ្អើលមើលវីដេអូ ការប្រហារជីវិត បុរសម្នាក់ស្រស់ៗ និងឃោរឃៅ បំផុត នៅមុខសាធា
រណជន

- នាវិក ១៨ នាក់ ដែលបានជាប់គាំងនៅលើកាប៉ាល់មុជទឹក ផ្ទុះឆេះនោះ បានស្លាប់
បណ្តើរៗហើយ (មានវីដេអូ)

- ផ្ទុះឆេះ និងលិចកាប៉ាល់មុជទឹក ខណៈនាវិក ១៨​ នាក់នៅលើនោះ  មិនដឹងថា ស្លាប់ឬ
ក៏រស់ (មានវីដេអូ)

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន


Tags: Maserati China hot girl Chongqing luxury car