គ្រោះថ្នាក់ ៖ បុរសម្នាក់ ត្រូវបានអ្នករាល់គ្នា មិនអើពើដោយទុករូបលោកចោលរហូតដល់ស្លាប់បាត់ បង់ជីវិតនៅតាមផ្លូវមួយកន្លែង ក្នុងប្រទេសឥណ្ឌា ក្រោយពីរូបលោកត្រូវរថយន្តដឹកទំនិញបុកអោយ របួសធ្ងន់។ អ្វីដែលហួសចិត្តនោះគឺថាមនុស្សរាប់រយនាក់ ក្នុងនោះរួមមានទាំងរថយន្តប៉ូលីសដូចគ្នា ដែរនោះ ដែលបានឆ្លងកាត់បុរសរងគ្រោះ មិនអើពើនឹងគាត់ទាល់តែសោះ តែដោយឡែក បុគ្គលតែ ម្នាក់ដែលជាអ្នកអើពើលើរូបលោកគឺអ្នករត់ឆៃកែវនោះ បែរជាមកលួចទូរស័ព្ទជនរងគ្រោះថែមទៀត ផង ។
ឃ្លីបវីដេអូពីកាម៉េរ៉ាសុវត្ថិភាព បង្ហាញច្បាស់ជាក់ស្តែង បុរសរងគ្រោះដែលត្រូវបានគេស្គាល់ឈ្មោះ ថា Matibool នោះ រងនូវគ្រោះថ្នាក់ ដោយត្រូវរថយន្តដឹកទំនិញមកបុកពីក្រោយពេញទំហឹងនាវេលា ព្រឹកព្រលឹមម៉ោង ៥ និង ៤០នាទីទាបភ្លឺ ឈានចូលថ្ងៃពុធ កន្លងទៅនេះ ខណៈលោកកំពុងតែដើរ ត្រលប់ទៅផ្ទះវិញ ក្រោយពីបំពេញការងារជាសន្តិសុខវេនយប់ ។ ភ្លាមៗក្រោយពីបុករូបលោកឡើង ប៉ើងខ្ទាតទៅដល់ប្រលាយទឹក បុរសដែលជាអ្នកបង្កហេតុបានត្រឹមតែចេញមកមើលតែមួយភ្លេចរួច ក៏បើករថយន្តចេញតែម្តង ។
ខណៈលោក Matibool ដេកដួលនឹងដីរងរបួសធ្ងន់ មនុស្សរាប់រយនាក់បានធ្វើដំណើរឆ្លងកាត់ទីនោះ ហើយមិនអើពើទាល់តែសោះ ក្នុងនោះរួមមានដូចជា រថយន្ត ១៤០គ្រឿង ឆៃកែវ ៨២ ឆៃកែវ អ្នកជិះ កង់១៨១នាក់ រួមទាំងអ្នកដំណើរថ្មើរជាង ៤៥នាក់ ទាំងអស់គ្នា បានតែធ្វើដំណើរឆ្លងកាត់នឹងមិនអើ ពើអ្វីទាល់តែសោះ ប្រៀបដូចជនរងគ្រោះ ជា ខ្មោចឆ្កែ ដូចគ្នាដែរ ។ ជាចុងក្រោយ មានតែ អ្នក រត់ឆៃកែវម្នាក់តែប៉ុណ្ណោះដែលអើពើនឹងរូបលោក តែអើពើ ព្រោះតែទូរស័ព្ទដៃជនរងគ្រោះ ពោលអ្នក រត់ឆៃកែវបានលួចយកទូរស័ព្ទជនរងគ្រោះទៅវិញ ជាជាងជួយយកអាសារូបលោក រួចក៏ធ្វើដំណើរ ចាកចេញ។
រយៈពេល៣០នាទីក្រោយពីដេកដួលនឹងដី មិត្តភក្កិជនរងគ្រោះ ក៏បានឃើញរូបលោក និងប្តឹងទៅ ដល់មន្រ្តីប៉ូលីស ជាអកុសល ដោយត្រូវចាយពេលដល់ទៅ ៤០នាទី ទម្រាំតែក្រុមការងារមកដល់ លោក Matibool ក៏បានស្លាប់បាត់បង់ជីវិត អំឡុងពេលដែលបញ្ចូនទៅកាន់មន្ទីរពេទ្យ ។
គួរបញ្ជាក់ថា មន្រ្តីប៉ូលីស បានកំណត់អត្តសញ្ញាណជនដៃដល់ដែលជាអ្នកបើករថយន្តហើយ រួច ឈានទៅដល់ការចាប់ឃាត់ខ្លួន ដោយឡែក បច្ចុប្បន្នភាព ប៉ូលីសកំពុងតែស៊ើបអង្កេត តាមវែកមុខ អ្នករត់ឆៃកែវដែលបានលួចយកទូរស័ព្ទដៃជនរងគ្រោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ