CamNews

យល់ដឹង 

ចង្កៀងប្រើប្រាស់ពន្លឺ ព្រះអាទិត្យ

ប្រសិនបើលោកអ្នក ជាអ្នកដែលបានកើតនៅទីជនបទ ឬ លោកអ្នកធ្លាប់បានចំណាយពេល
ស្នាក់នៅតំបន់ដាច់ស្រយាល នោះលោកអ្នកប្រហែលនៅចង់ចាំនិង ធ្លាប់បានឃើញ ចង្កៀង
ប្រេងកាត ដែលអ្នកស្រុកទាំងនោះប្រើប្រាស់ដើម្បីបំភ្លឺនាពេលយប់។ចង្កៀងប្រេងកាតនៅតែ
ប្រើប្រាស់ដល់សព្វថ្ងៃ នៅតំបន់ភាគច្រើននៃពិភពលោក ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ទោះពីជាវាបង្កឲ្យខូចសុខភាព ដោយសារតែផ្សែងដែលហុយចេញ និង មិនមានលក្ខណៈ
ងាយស្រួលក៍ដោយ។

កាលពីឆ្នាំ ២០១០ កន្លងទៅ លោក Steve Katsaros បានបង្កើតចង្កៀងប្រើប្រាស់ពន្លឺ
ព្រះអាទិត្យ ដើម្បីជំនួសនូវចង្កៀងប្រងកាត និង ជួយសម្រូលដល់ការរស់នៅរបស់ប្រជាជន
ដែលរស់នៅតំបន់ដាច់ស្រយាល ពុំមានអគ្គិសនី ឬ ក៍ពុំមានលទ្ធភាពក្នុងការចំណាយលើ
ថ្លៃអគ្គិសនី។ ចង្កៀងនេះត្រូវការពន្លឺព្រះអាទិត្យដើម្បីបញ្លូលថាមពល ទើបអាចប្រើប្រាស់
បាននៅពេលយប់។

នៅពេលដែលលោក Steve Katsaros និយាយថា លោកនឹងលក់បង្កើតចង្កៀងប្រើប្រាស់
ពន្លឺព្រះអាទិត្យ អង្គការមិនមែនរដ្ឋាភិបាលជាច្រើនបានគិតថា លោកធ្វើជំនួញលើប្រជាជន
ក្រីក្រ។ ក៍ប៉ន្ដែលោក Steve Katsarosបាននិយាយថា កាលពីពេល កន្លងទៅ អង្កការសហប្រជាជាតិបានចំណាយលុយ ១៦ លានដុល្លា ដើម្បីតម្លើងស្នប់ទឹកពិសេស
ចំនួន ៤០០០ ស្នប់នៅទ្វីបអាហ្វ្រិច។ នៅពេលដែលក្មេងៗ ប្រលែងលេង នឹងស្នប់នោះ នោះទឹកនឹងត្រូវបូមចូលអាង។ ក៍ប៉ុន្តែ ដោយសារតែស្នប់នេះ មានតម្លៃថ្លៃ និង ត្រូវការអ្នក
ជំនាញជួសជុល នៅពេលមានបញ្ហា។ តម្លៃជាបញ្ហាចោទ។

លោក Steve Katsaros បានបន្ថែមទៀតថា អ្វីដែលសំខាន់នោះ គឺ ប្រជាជននៅតំបន់
ក្រីក្រ អាច មានលទ្ធភាពទិញសម្រាប់ប្រើប្រាស់ក្នុងតម្រូវការជីវភាព និង អ្វីដែលប្រជាជន
ទាំងនោះទិញនឹងជួយសម្រូលដល់ការរស់នៅ និង កាត់បន្ថយដល់ការចំណាយ។

សព្វថ្ងៃ ចង្កៀងប្រើប្រាស់ពន្លឺព្រះអាទិត្យត្រូវបានអង្កការមិនមែនរដ្ឋាភិបាល និង រដ្ឋាភិបាលប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេស កេនយ៉ា តង់ហ្សានី បង់ក្លាដេស ជាដើម បានទិញដើម្បីលក់ ឬ ចែកជួនឥតគិតថ្លៃ ដល់ប្រជាជនដែលពុំមានអគ្គិសនីប្រើប្រាស់ ឬ ក៍មិនមានលទ្ធភាពចំណាយលើអគ្គិសនី៕(CNN)



ដោយៈ សំអាត

Tags: