CamNews

ប្លែកៗ 

អស់​ទាស់! ស្ត្រី​ម្នាក់​មមីម​មើ​ដើរ​ដេក​​ទាំង​​អា​ក្រាត​ ផ្អើល​​អស់​​អ្នក​​ដំណើរ​តាម​ផ្លូវ

(ក្រុងឡុងដ៍)៖ ពិតជាភ្ញាក់ផ្អើលដល់អ្នកដំណើរជាខ្លាំងនៅពេលដែលពួកគេក្រលេកឃើញស្ត្រីម្នាក់ ដើរបិទភែ្នកទាំងអាក្រាត​នៅ​តាម​ដង​ផ្លូវ​ក្បែរ​សណ្ឋាគារ​ដែល​នាង​ស្នាក់​​ហើយក៏មានអ្នកដំណើរម្នាក់ទូរស័ព្ទរាយការណ៍ទៅប៉ូលីសពីរឿងនេះ។

ប៉ូលីសនៅទីក្រុង Manchester បានមកដល់កន្លែងកើតហេតុនៅផ្លូវ Chorlton រួចក៏បានឃើញស្ត្រីអាក្រាតកាយនោះមែនទើបពួកគេយក​ភួយ​ទៅ​គ្រប​ឲ្យ​នាង មួយ​សន្ទុះ​ស្ត្រីនោះក៏ភ្ញាក់បើកភ្នែកឡើង ហើយ​ក៏​អស់​សំណើ​ច​នឹង​ខ្លួន​ឯង​តែ​ម្តង​រួច​បាន​អរគុណ​សមត្ថកិច្ច​ដែល​បាន​ជួយ​នាង​តែ​ក៏​សុំ​អភ័យ​ទោស​ចំពោះ​ហេតុ​ការណ៍​មិន​សម​រម្យ​នេះ​ដែរ​។

សមត្ថកិច្ចសន្និដ្ឋានថា ស្ត្រីរូបនេះទំនងជាកើតអាការៈដើរដេកទាំងដឹងខ្លួនទើបងើបចេញពីកន្លែងដេកដើរចេញមកទាំងអាក្រាតបែបនេះ ហើយ​ពួក​គេ​ក៏​មិន​បាន​ចោទ​ប្រកាន់​អ្វី​មកលើនាងដែរ។




ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Manchester Chorlton