សព្វថ្ងៃ bitcoin មួយមានតម្លៃច្រើនជាង ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលធ្វើឲ្យ ១ម៉ឺន bitcoins មានតម្លៃប្រមាណ ១០០ លាន ដុល្លារ។
រូបិយវត្ថុឌីជីថល បានបង្កើតឡើងយូរណាស់មកហើយ តាំងពីឆ្នាំ ២០១០។ លោក Laszlo Hanyecz ដែលបានទិញ Papa John's ភីហ្សា ចំនួន ២ ប្រអប់ បាននិយាយថា៖ « កាលពីពេលនោះ bitcoin មិនសូវមានតម្លៃប៉ុន្មានទេ ដូច្នេះការប្តូរវា ជាមួយ ភីហ្សា ពិតជាអស្ចារ្យខ្លាំងណាស់។ គ្មាននរណាម្នាក់ដឹងថា វានឹងមានតម្លៃខ្ពស់នោះទេ។»
កាលពីឆ្នាំ ២០១០ bitcoin ចំនួន ១ម៉ឺន មានតម្លៃប្រមាណ ៤០ ដុល្លារតែប៉ុណ្ណោះ ៕
ប្រភព៖ businessinsider