CamNews

តារា 

បែកធ្លាយរូបលើគ្រែ របស់តារាសម្ដែង ហេង ដារី និងសង្សារ

ភ្នំពេញ៖ ពិតជារឿងមួយ គួរឲ្យភ្ញាក់ផ្អើលសម្រាប់ អ្នកចូលចិត្ត លេងបណ្ដាញ សង្គមយក្ស Facebook នៅពេល ដែលពួកគេ បានប្រទះឃើញរូបភាព ស្រើបស្រាល និងស្រាតននលគោក នៅលើគ្រែ ហើយត្រូវបានគេ ស្គាល់ច្បាស់ថា ជាតារាសម្ដែងល្បីឈ្មោះ លោក ហេង ដារី ជាមួយនឹងស្រីក្មេងម្នាក់ សង្ស័យជាសង្សាររបស់លោក បង្ហោះយ៉ាង ព្រោងព្រាត ពេញបណ្ដាញសង្គម ដ៏ពេញនិយមមួយនេះ។

ក្នុងរូបភាពគ្មានសម្លៀកបំពាក់ នៅលើគ្រែជាមួយគ្នាយ៉ាងស្និទ្ធបំផុត ដែលត្រូវបានគេ ចែកចាយតៗគ្នានេះ ត្រូវបានអ្នក លេង Facebook បញ្ចេញមតិសួរដេញដោលគ្នា ទៅវិញទៅមក ថា តើជារឿងពិត ឬជាកាសម្ដែងក្នុងរឿងអ្វីមួយ ហើយ ប្រសិនបើរឿងនេះជារឿងពិត គឺជាការធ្វេសប្រហែស មួយយ៉ាងធ្ងន់ធ្ងររបស់ លោក ហេង ដារី ដែលធ្វើឲ្យរូបនេះ បែក ធ្លាយជាសាធារណៈ ហើយក៏ជាភាពអាម៉ាស មួយសម្រាប់ភាគីខាងស្រីផងដែរ។

ទោះបីជាយ៉ាងណា ប្រភពព័ត៌មានស្និទ្ធនឹងលោក ហេង ដារី បានបង្ហើបថា រូបភាពស្រើបស្រាលនៅលើគ្រែ ជាមួយស្រី ក្មេងសាច់សខ្ចីនេះ គឺគ្រាន់តែជាឈុតឆាកសម្ដែងមួយ ក្នុងរឿង«កុលាប៣ទង» ដែលលោក ហេង ដារី ត្រូវសម្ដែង ឈុតនេះ ជាមួយនឹងកញ្ញា ដួង ម៉ានិច (ដួង ស្រីពេជ្រ) ហើយត្រូវគេយកមកបង្ហោះឡើង ដើម្បីឲ្យមានការចាប់ អារម្មណ៍ ពីសំណាក់មហាជនតែប៉ុណ្ណោះ ពោលពុំមែនជាការពិតនោះទេ ។

សូមបញ្ជាក់ថា ថ្មីៗនេះ តារាសម្តែងប្រុស ហេង ដារី បានទទួលរងនូវព័ត៌មានអាស្រូវមួយ ដោយត្រូវស្ត្រីអាណិកជននៅ អាមេរិក ចោទលោកថា បានបោកប្រាស់ទាំង ស្នេហា និងលុយកាក់របស់នាង យ៉ាងច្រើនសន្ធឹកសន្ធាប់។ ប៉ុន្តែរឿង រ៉ាវនេះ មិនទាន់ចប់ស្រួលបួលផង ស្រាប់តែលេចធ្លាយរូបថតស្រើបស្រាល របស់លោក ហេង ដារី និងនារីម្នាក់ នៅលើ គ្រែ ជាមួយគ្នាថែមទៀត។

ចំពោះរូបថតប្រមាណ៣-៤សន្លឹក របស់ លោក ហេង ដារី បង្ហាញឲ្យឃើញពីការឱបរឹតនារីម្នាក់ យ៉ាងស្អិតរល្មួត នៅលើ គ្រែនេះ បានសាយភាយពេញបណ្តាញសង្គមហ្វេសប៊ុក និងមានមនុស្សជាច្រើន នាំគ្នាចែករំលែករូបថតនោះតៗគ្នា។ ក្នុងនោះទំព័រហ្វេសប៊ុកដដែល បានសរសេរខាងលើរូបនោះថា «តារាសម្តែង លោក ហេង ដារី ថតរូបនៅលើគ្រែ ជាមួយសង្សារ មិនដឹងខាងស្រីអៀន ឬគេងលក់ទេ»។

យ៉ាងណាក្ដី ទំព័រកំសាន្ត មិនទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញ រឿងនេះ ពីលោក ហេង ដារី បានទេ នៅរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Heng davy Star news local news