តួសម្តែងស្រីរបស់ក្រុមហ៊ុនភាពយន្ត bollywoodlife ម្នាក់ត្រូវបាន ចោទប្រកាន់ចំពោះ
ការធ្វើអោយប្រទេសរបស់នាងអាម៉ាស់មុខ ដោយការក្លាយខ្លួនជាស្ត្រីជនជាតិឥណ្ឌាដំ
បូងគេដែលនឹងលេចមុខនៅក្នុងទស្សនាវដ្តី Playboy ។
នាង Sherlyn Chopra អាយុ 28 ឆ្នាំ នឹងថតស្រាតសម្រាប់ការបោះពុម្ភផ្សាយ នៃទស្សនាវដ្តីនេះ
បន្ទាប់ពីនាងបានផ្ញើលិខិតទៅទស្សនាវដ្តី Playboy ដោយស្នើសុំថតស្រាតអោយទស្សនាវដ្តីនេះ
និយាយទៅកាន់វេបសាយសារព័ត៌មាន BBC Hindi តួសម្តែងស្រីរូបនេះបានទទួលស្គាល់ថានាង
យល់ឃើញថាវាជាកិច្ចការដ៏លំបាកមួយ។
នាង Sherlyn Chopra ដែលបានដើរតួសម្តែង នៅក្នុងភាពយន្តជាច្រើន របស់ក្រុមហ៊ុនភាពយន្ត
bollywood បាននិយាយថា ៖ វាមិនមែនជាកិច្ចការងាយស្រួលឡើយដែលត្រូវអាក្រាតកាយនៅ
ពីមុខកាមេរ៉ា ហើយអោយមើលទៅល្អក្នុងពេលតែមួយ។ ការបង្ហាញខ្លួនរបស់នាង Chopra នៅ
ក្នុងទស្សនាវដ្តីនេះ សអោយឃើញរួចមកហើយពីការបង្កឲ្យមាន ការមិនយល់ស្របនៅក្នុងប្រ
ទេសឥណ្ឌា។
ថ្វីបើទស្សនាវដ្តី Playboy ត្រូវបានហាមឃាត់នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែមនុស្សនៅតែអាចចូល
ទៅដល់ទស្សនាវដ្តីនេះបានតាមរយៈអ៊ិនធើណែត ហើយអ្នកសរសេរអត្ថបទសារព័ត៌មានឥណ្ឌា
មួយចំនួនបានវាយប្រហារលើការ ពិពណ៌នារបស់ទស្សនាវដ្តី Playboy អំពីកញ្ញា Chopra ថាជា
តារាល្បីរបស់ bollywood ដោយចង្អុលបង្ហាញថានាងមានត្រឹមតែតួនាទីតូចៗប៉ុណ្ណោះ។
ដោយមិនខ្វល់ពីការរិះគន់ កញ្ញា Chopra បានព្រលយពាក្យថា ខណៈពេលដែលខ្ញុំបានធ្វើបែប
នេះវាមិនហួសហេតុអីណាស់ណានោះទេ ពោលគឺចូរក្រឡេកទៅមើល ប្រភពសារព័ត៌មានរបស់
ឥណ្ឌាក៏វាពោរពេញទៅដោយអត្តបទ ក៏ដូចជារូបភាពសឹងតែអាក្រាតកាយថែមទៀតផង។
នាងក៏បានបន្ថែមថា ៖ យុវជនរបស់ប្រទេសឥណ្ឌាកំពុងប្រជែងឆ្ពោះទៅរកសេរីភាវូបនីយកម្ម ប៉ុ
ន្តែ ទោះជាមានបញ្ហាលំបាកៗដែលនាងអាចនឹងប្រឈមមុខក្តីក៏ កញ្ញា Chopra មានមោទនភាពចំ
ពោះអ្វីដែលនាងបានធ្វើ។
ដោយ ៖ រិទ្ធី
ប្រភព ៖ bikyamasr