ភ្នំពេញ៖សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ពេលនេះរដ្ឋាភិបាលភូមា បានយល់ព្រម ទទួលយកជនភៀសខ្លួន ពីប្រទេសកម្ពុជាហើយ។
នាថ្មីៗនេះ ជនភៀសខ្លួនពីកោះណារូម្នាក់ ជាជនជាតិភូមារ៉ូហ៊ីងយ៉ា ដែលបានមកដល់ប្រទេសកម្ពុជា កាលពីខែមិថុនា បានស្នើសុំរដ្ឋាភិបាលកម្ពុជា ទៅរស់នៅប្រទេសភូមា ដែលជាប្រទេសកំណើត របស់គេវិញ។
កន្លងមកអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងថា កម្ពុជាមិនជំទាស់នឹងបំណងរបស់ជនជាតិភូមារ៉ូហ៊ីងយ៉ានេះនោះទេ ហើយថាកម្ពុជា បានរៀបចំសំណើដើម្បីស្នើទៅរដ្ឋាភិបាលភូមា សម្រួលដល់ជនភៀសខ្លួនម្នាក់នេះ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ ជនភៀសខ្លួនណារូ ៤នាក់ បានមកដល់ប្រទេសកម្ពុជា តាមកិច្ចព្រមព្រៀង កម្ពុជា-អូស្រ្តាលី ក្នុងនោះមានជនជាតិអ៉ីរ៉ង់ ៣នាក់ និងរ៉ូហ៊ីងយ៉ាម្នាក់ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល