យានយន្ដ៖ បច្ចុប្បន្ន ដោយមានការកើនឡើងកាន់តែខ្ពស់នៃការពេញនិយមស្ទើគ្រប់ស៊េរីនៃ បណ្ដារទីផ្សារទំនើប ក្រុមហ៊ុន ហ្វត ក៏បានបង្កើនសន្ទុះនៃការផលិតកាន់តែជាខ្លាំង ជាពិសេស ស៊េរីសម្រាប់ឆ្នាំ ២០១៥-១៦តែម្ដង ។
សម្រាប់ឆ្នាំ ២០១៦ នេះ ក្រុមហ៊ុនផលិតរថយន្ដ ហ្វត សូមធ្វើការបង្ហាញពីស្នាដៃដ៏ពិសេសសម្រាប់អតិថិជន នោះគឺ Ford Shelby GT350 Mustang ស៊េរីឆ្នាំ 2016 ។ ឆ្លងកាត់តាមការសិក្សាស្រាវជា្រវ របស់ក្រុមហ៊ុនបានបង្ហាញថា បរិមាណនៃការគាំទ្រ និង ពេញនិយមលើផលិតផលរបស់ ហ្វត មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នោះ ដើម្បីបំពេញតម្រូវការដ៏ចាំបាច់នេះបាន ក្រុមហ៊ុន ក៏កាន់តែបង្កើនល្បឿននៃការផលិតឲ្យកាន់តែមានសន្ទុះ អាចនិយាយបានថា ជម្រុញឲ្យមានភាពគ្រប់គ្រាន់ លើវិស័យទីផ្សារ។ហើយសម្រាប់ម៉ូដែល Ford Shelby GT350 Mustang ស៊េរីឆ្នាំ 2016 វិញមិនអន់ជាងស៊េរីជំនាន់មុនដែរ បើយោងតាមការវាយរម្លៃលើស្ថានភាពលក្ខណៈ និង រួបរាងដ៏ស្រស់សង្ហារបស់វា។ ស្របនិងលក្ខណៈទំនើបទាន់សម័យ Ford Shelby GT350 Mustang ស៊េរីឆ្នាំ 2016 បានត្រូវក្រុមហ៊ុននិមិត្ដិ មកជាមួយនូវបុគ្គលិកសម្បត្ដិ ដោយសមាសភាពកម្លាំង ៨ ម៉ាស៊ីន (V8) ខ្នាតរង្វាស់ ៥.២ liter ត្រូវនឹង ទំហំកម្លាំងម៉ាស៊ីនប្រហែល ៥០០ សេះ ហើយប្រអប់លេខ ដៃមានចំនួន ៦ លេខ ដែលអាចរត់បានល្បឿនលឿនបំផុត ២៩៩ គ.ម ក្នុងមួយម៉ោង។ ចំណែកតម្លៃលក់លើទីផ្សារ គឺ ៥៣០០០ ដុល្លារ។ ចាប់ផ្ដើមចរាចរលើទីផ្សារនៅដើមចុងឆ្នាំ ២០១៤ នេះហើយ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed