CamNews

រថយន្ត 

ក្រុមហ៊ុន Ford កំពុងចរចាគ្នាជាមួយ Google គ្រោងបង្កើតភាពជាដៃគូរ

យានយន្ដ៖ ក្រុមហ៊ុនរថយន្ដ Ford និងក្រុមហ៊ុន Google បានកំពុងតែធ្វើការពិភាក្សាគ្នា លើគម្រោងបង្កើតមិត្ដភាពដៃគូរ ដើម្បីផលិតរថយន្ដ ប្រើបច្ចេកវិទ្យា​បើកបរដោយខ្លួនឯង ខណៈគម្រោងមួយនេះ ត្រូវក្រុម Google សម្រេចជាស្ថាពរទៅហើយ។ 

ប្រភពព័ត៌មានពីគេហទំព័រ carscoops បានឲ្យដឹងថា កិច្ចពិភាក្សានេះបានធ្វើឡើងអស់រយៈពេលជាច្រើន​ខែមកហើយ មកទល់នឹងពេលនេះ ហើយក៏មិនទាន់នឹងសម្រេចជាផ្លូវការនៅឡើយ ដែរ ប៉ុន្ដែទោះជាយ៉ាង​ណាក៏លទ្ធផលអាចនឹងសម្រេចទៅបានជោគជ័យព្រោះប្រធានក្រុមហ៊ុន Google បច្ចុប្បន្ន គឺលោក Alan Mulally ជាអតីត CEO របស់ក្រុមហ៊ុន Ford ហើយលោក John Krafcik ជាប្រធានផ្នែកចែកចាយ ក៏ធ្លាប់មាន​ប្រវត្ដិបម្រើការនៅក្រុមហ៊ុន Ford អស់រយៈពេល ១៤ឆ្នាំមកហើយដែរ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Carscoop 


Tags: Vehicle News Car Ford Google