ការប្រឡូកក្នុងពិភពសិល្បៈ មិនមែនជាការងាយស្រួលឡើយ ហើយប្រសិនបើមិនមានទេព
កោសល្យ គ្រប់គ្រាន់ទេគឺពិបាកនិងជ្រៀតចូលខ្លាំងណាស់ ។ កាលពីមុនៗ តារាចំរៀងដែល
ធ្លាប់ទទួលបានពាន Unlike ច្រើនជាងគេនៅលើ Youtube គឺបានទៅលើបទ " Friday " របស់
Rebecca Black បន្ទាប់មកទៀត នាងក៏បាត់មុខពីសិល្បៈបន្តិចម្តងៗ រហូតដល់សូន្យឈឹង ។
ឥលូវនេះមានតារាចំរៀងវ័យក្មេងស្រី ម្នាក់ទៀតហើយ ដែលកំពុងតែចង់ស្នងតំណែងរបស់
Rebecca Black ។
បទថ្មីដែលមានចំណងជើងថា " Chinese Food " ច្រៀងដោយ Alison Gold ត្រូវបានបង្ហោះចូល
គេហទំព័រ Youtube នៅថ្ងៃទី ១៩ ខែតុលា ២០១៣ កន្លងទៅនេះ ។ មកដល់ថ្ងៃទី ១៧ តុលា
នេះឃើញថាចំនួនអ្នកទស្សនា ច្រើនរហូតដល់ទៅ ៣ លានដងជាងឯណោះ តែបើយើងមើល
ទៅចំនួន Like និង Unlike វិញគឺខុសគ្នាដាច់តែម្តង ដោយ Like មានត្រឹម ១ម៉ឺនជាងប៉ុណ្ណោះ
ចំណែកឯ Unlike វិញមានដល់ទៅ ៧ ម៉ឺន Unlike ។ បើក្រលេកមើលទៅ Comment វិញយើង
ឃើញទស្សនិកជនរិះគន់ថា ការនិយាយរៀបរាប់អំពី ម្ហូបអាហារចិននៅក្នុងវីដេអូនេះ ៨០%
សឹងតែខុសទាំងអស់ទៅហើយ ។ ហើយអ្នកខ្លះទៀតនិយាយថា ការថតនិងការសំដែងព្រម
ទាំងអត្ថន័យគឺអន់មួយចប់ តែម្តង ។
បើតាមប្រភពព័ត៌មាន បានអោយដឹងថា បទនេះគឺជាបទថ្មី ដែលក្រុមការងារផលិត របស់
តារាចំរៀងបាត់មុខ Rebecca Black " Friday " នេះឯង ហើយឥលូវនេះក៏កំពុងតែស្នងតំនែង
បទចាស់ផងដែរ ។ យ៉ាងណាមិញទស្សនិកជន យើងទៅទស្សនាទាំងអស់គ្នាទៅមើល រួច
ដាក់ពិន្ទុទាំងអស់គ្នា ៕
ដោយ ៖ លីលី
ប្រភព ៖ youtube