នាប៉ុន្មានឆ្នាំចុងក្រោយនេះ Usher បានជួយជ្រុំជ្រែងជាច្រើនដោយបានធ្វើអោយ
Justin Bieber បានក្លាយទៅជាតារាចម្រៀងអន្តរជាតិដ៏មានប្រជាប្រិយភាព ។ ពួក
គេទាំងពីរទទួលបានជោគជ័យជាបន្តបន្ទាប់ ប៉ុន្តែឥលូវ ពួកគេទាំងពីរក៏ត្រូវតែខំប្រឹង
ប្រែងរៀងៗខ្លួន ដើម្បីដណ្តើមយកចំណាត់ថ្នាក់កំពូលនៅលើតារាង Billboard ។
Looking 4 Myself គឺជាអាល់ប៊ុមចម្រៀងរបស់ Usher ដែលបានជាប់ចំណាត់ក្លាយជាអាល់ប៊ុម
ចម្រៀងដ៏កំពូលនៅលើតារាង Billboard ក្រោយពីអាល់ប៊ុមនេះ លក់បានដល់ទៅ ១២៨,០០០
ដុំ សម្រាប់រយៈពេលតែមួយសប្តាហ៏តែប៉ុណ្ណោះ ប៉ុន្តែ រយៈពេលមួយសប្តាហ៏ក្រោយមកទៀត
វាគឺជាភាពជោគជ័យរបស់ Justin Bieber ម្តង ដែលអាល់ប៊ុមចម្រៀង Believe របស់គេបាន
ជាប់ចំណាត់ថ្នាក់លេខ ៣ នៅលើតារាង Billboard ហើយបើតាមការទស្សទាយ បានអោយដឹង
ថា វាអាចឈានឡើងដល់ចំណាត់ថ្នាក់កំពូល។
បើយោងតាមរបាយការណ៏ ដែលចេញដោយ Billboard ក៏បានអោយដឹងថា អាល់ប៊ុមចម្រៀង
របស់ Justin លក់បានដល់ទៅជិត ៤៤០,០០០ ដុំឯណោះ ដែលវានិងក្លាយជាអាល់ប៊ុមចម្រៀង
លក់ដាច់បំផុតប្រចាំឆ្នាំ។ ទោះបីជាអាល់ប៊ុមចម្រៀងរបស់គេលក់ដាច់ជាង Usher ក៏ដោយក៏តា
រាចម្រៀងដ៏ល្បី ចង្វាក់ R&B រូបនេះគ្មានការព្រួយបារម្ភអ្វីណាស់ណានោះទេ។
មិនត្រឹមតែប៉ុណ្ណោះ ខណៈពេលដែលគេគ្មានការព្រួយបារម្ភទាក់ទងនិងបញ្ហាមួយនេះ ។ Usher
ដែលធ្លាប់តែជាអ្នកផ្តល់ដំបូន្មានដល់ Justin ក៏បាននិយាយបញ្ជាក់ថា ៖ អ្វីដែលពួកយើងត្រូវធ្វើ
នៅពេលនេះ គឺ ពួកយើងត្រូវធានាអោយបានថា បំពេញរាល់តំរូវរបស់អ្នកគាំទ្រយើង ពីព្រោះ
ថាពួកគេគឺជាអ្នកផ្តល់កំលាំងចិត្ត ផ្តល់ក្តីស្រឡាញ់ ក៏ដូចជា ចង់ឃើញពួកយើងទទួលបានភាព
ជោគជ័យនៅក្នុងជីវិត៕
ដោយ ៖ មង្គល
ប្រភព ៖ mtv