CamNews

កំសាន្ត 

ប្រុសស្អាតញញឹមស្រស់ជាងគេរបស់ KPOP បានប្រកាសអំពី គូស្នេហ៍របស់ខ្លួនហើយ

នៅក្នុងពិភព KPOP មានតារាសំដែងប្រុសម្នាក់ ដែលត្រូវបានគេដាក់ឈ្មោះអោយថា "Smile
Killer " ដោយសារតែគេ មានស្នាមញញឹមស្រស់ស្អាតជាងគេ ដែលអាចធ្វើអោយបេះដូងនារី
រលាយដូចក្រមួនត្រូវថ្ងៃ ។ ចង់ដឹងថាគាត់ជាអ្នកណា ទស្សនាខាងក្រោមនេះ ។

Kim Bum surprise confirmation dating Moon Geun Young 1

បុរសដែលមានស្នាមញញឹម ស្រស់ស្អាតជាងគេ ក្នុងពិភព KPOP ដែលមានឈ្មោះល្បីល្បាញ
ក្នុងការសំដែងនោះគឺជា Kim Bum អតីតតារាសំដែងក្រុម F4 កូរ៉េ ។ Kim Bum ត្រូវបានទស្សនិក
ជនជានារីៗ ចូលចិត្តនិងស្រឡាញ់យ៉ាងខ្លាំង ជាមួយនិងស្នាមញញឺមរបស់គេ ដែលធ្វើអោយ
ពួកគេបាក់ចិត្តមិនដឹងខ្លួនឡើយ ។ ថ្មីៗ Kim Bum បានប្រកាសអំពីដំណឹងស្នេហា ជាលើកដំបូង
របស់គេហើយ ។

Kim Bum surprise confirmation dating Moon Geun Young 3

កន្លងមកធ្លាប់មានពាក្យចចាមអារ៉ាមថា Kim Bum មានទំនាក់ទំនងស្នេហា ជាមួយនិងតារាសំដែង
ស្រី Moon Geun Young ដែលបានសំដែងរួមគ្នាក្នុងរឿង Goddess Of Fire ។ ឥលូវរឿងនេះ បាន
ក្លាយជាការពិតហើយ ដោយអ្នកតំណាងរបស់អ្នកទាំង ២ បានចេញមុខមកបញ្ជាក់ផ្ទាល់តែម្តងថា
ពួកគេ បានទាក់ទងមានចំណងស្នេហាមែន ។ អ្នកតំណាងបាននិយាយថា ពួកគេទាំង ២ បានចាប់
ផ្តើមចាប់ចិត្តស្រឡាញ់គ្នា ក្នុងពេលដែលសំដែងជាមួយគ្នាក្នុងរឿង Goddess Of Fire ។

គួរបញ្ជាក់ផងដែរថា Kim Bum ទើបតែមានអាយុ ២៤ ឆ្នាំប៉ុណ្ណោះចំណែក Moon Geun Young មាន
អាយុច្រើនជាង Kim Bum ២ ឆ្នាំគឺ ២៦ ឆ្នាំ ៕

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: kpop star group band idol kim bum moon geun young korea k-drama