CamNews

តារា 

មិនគួរឲ្យជឿ! នាង Yaya និង Nadech រាំច្រៀងជាមួយគ្នាឡូយអស់ទាស់! (វីដេអូ)

ព័ត៌មានកំសាន្ត ៖ តារាសម្តែងដែលគូស្នេហ៍ទាំងផ្អែមល្អែម ទាំងចិត្តល្អ​ ព្រមទាំងជាតារាល្បីនិងលេចធ្លាជាងគេនៅក្នុងប្រទេសថៃថែមទៀតផង នោះគឺនាង Yaya និង Nadech ដែលជាគូសង្សារគំរូជាងគេតែម្តង ហើយក៏ស្រលាញ់គ្នាច្រើនឆ្នាំហើយដែរ ។ដ

កាលពីពេលថ្មីៗនេះបានលេចធ្លាយវីដេអូរបស់នាង Yaya និង Nadech រាំច្រៀងជាមួយគ្នាឡូយអស់ទាស់ នៅក្នុងឱកាសគំរប់ខួបរបស់ស្ថានីយ៍ទូរទស្សន៍បុស្តិ៍លេខ ៣ របស់ប្រទេសថៃ ដែលកម្មវិធីនោះបានធ្វើឡើង កាលពីថ្ងៃទី ២៤ ខែ ០៥ ឆ្នាំ ២០១៥ ។ នៅក្នុងវីដេអូនោះពិតជាឡូយ ហាក់បីដូចជាគូស្នេហ៍ដែលកម្ររកបានយ៉ាងចឹង ហើយក៏មានមហាជនមិនតិចទេ ដែលច្រណែននឹងស្នេហារបស់អ្នកទាំង ២ សូម្បីមិត្តភក្តិជិតដិត ។​

គួរបញ្ជាក់ឲ្យដឹងថា តារាស្រីវ័យ ២៣ នាង Yaya និងសង្សារបណ្តូលចិត្តរបស់នាងដែលមានវ័យ ២៤ ឆ្នាំលោក Nadech គឺជាគូស្នេហ៍ដែលល្បីឈ្មោះខ្លាំង មិនត្រឹមតែនៅក្នុងស្រុកទេ សូម្បីតែនៅក្រៅស្រុកក៏មិនតិចដែរ​ រួមទាំងប្រទេសកម្ពុជាងផងដែរ ។

តោះកុំឲ្យខាតពេលយូរ ទៅទស្សនាវីដេអូរបស់គូស្នេហ៍មួយគូនេះ នៅខាងក្រោមទាំងអស់គ្នា ៕

 









ដោយ ៖ គន្ធា


ប្រភព ៖ យូធូប


Tags: Nadech Kugimiya Yaya