កំសាន្ត ៖ រឿង "សុំត្រឹមក្បែរអូន" និយាយអំពីលោកប៉ាម្នាក់ដែលបានបាត់បង់ភរិយាដ៏ស្រស់ស្អាតរបស់លោក ហើយត្រូវមើលថែកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ ។ លោក Woo Jin និងកូនប្រុសរបស់លោកបានទទួលនូវសម្ពាធយ៉ាងខ្លាំងនៅពេលដែលបាត់បង់ភរិយា និងអ្នកម្តាយដ៏ល្អម្នាក់ ។ លោកមានការខូចចិត្តជាខ្លាំង និងបារម្ភកូនប្រុសរបស់លោកជាងគេ ដោយសារគេមានការជឿជាក់ទៅលើពាក្យសន្យារបស់ប៉ាម៉ាក់របស់គេ ដែលធ្លាប់សន្យាជាមួយគេថា នឹងត្រលប់មករកគេនៅខែរដូវភ្លៀងធ្លាក់ ។
ចង់ដឹងថា ក្រុមគ្រួសាររបស់ពួកគេអាចវិលជុំគ្នាវិញបានទេ កុំភ្លេចរង់ចាំទស្សនារឿង "សុំត្រឹមក្បែរអូន" ដែលមានចាក់បញ្ចាំងនៅតាមរោងភាពយន្តលេជិនគ្រប់សាខា និងប្រ៉ាបតែប៉ុណ្ណោះ ។
នឹងចាក់បញ្ចាំងគ្រប់រោងកុនហើយ សូមធ្វើការទស្សនា Trailer នៅខាងក្រោមនេះ
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត
អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram
ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕
ដោយ ៖ គន្ធា
ប្រភព ៖ Westec media Limited