CamNews

តារា 

វណ្ណ វល័ក្ខ រង​ការ​ចោទ​ថា​មាន​ចេតនា បញ្ចេញ​រូប​ក្តៅ​សាច់ ប្រ​ជែង​យក​តំណែង​សិច​ស៊ី

ភ្នំពេញ៖ តារាសម្តែងរូបស្រស់សោភា សិចស៊ីនាង វណ្ណ វល័ក្ខ បានធ្វើឲ្យទស្សនិកជន អ្នកគាំទ្រជាច្រើន មានការភ្ញាក់ ផ្អើលជាថ្មី ខណៈដែលរូបថតក្ដៅសាច់បញ្ចេញភាពសិចស៊ី គ្រាន់តែបិទបាំងនៅត្រង់ចំណុច សំខាន់មួយចំនួនរបស់នាងជាច្រើនសន្លឹក ត្រូវបានយកទៅបង្ហោះ ជាសាធារណៈនៅលើបណ្តាញ សង្គមហ្វេសប៊ុក។

ជាការកត់សម្គាល់ តារាស្រីរាងខ្ពស់ស្រឡះ សាច់សម៉ដ្ឋរលោង កញ្ញា វណ្ណ វល័ក្ខ ជារឿយៗទស្សនិជនតែងឧស្សាហ៍បានឃើញនាងបង្ហាញវត្តមាន ជាមួយនឹងការស្លៀកពាក់តុបតែងខ្លួនសិចស៊ីបញ្ចេញសាច់ខ្ចីកាច់រាងថតរូប លក្ខណៈស្រើបស្រាល ដែលភាគច្រើន នៃរូបភាពសិចស៊ីរបស់នាង តែងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីមជ្ឈដ្ឋានមហាជន។ ត្រង់ចំណុចនេះទើបធ្វើឲ្យសន្ទុះកេរ្តិ៍ឈ្មោះរបស់នាង មានការស្ទុះហក់ឡើង យ៉ាងឆាប់រហ័យលើ ទីផ្សាសិល្បៈ។

តាមរយៈរូបថតជាច្រើនសន្លឹក របស់តារាស្រី ដែលកំពុងឆក់បានប្រជាប្រិយភាព ល្បីល្បាញ តាមរយៈការស្លៀកពាក់ បញ្ចេញសាច់មិនប្រណីដៃ និងមិនក្រែងចិត្តទស្សនិកជន នាង វណ្ណ វល័ក្ខ ពេលនេះ បានធ្វើឲ្យមហាជន ពិសេសគឺបុរសៗ មិនតិចនាក់ទេ ដែលបានឃើញរូបនេះហើយនាំគ្នា បើកភ្នែកធំៗ សម្លឹងមើលស្ទើរតែជ្រុះគ្រាប់ភ្នែក ព្រោះតែរូបរាងស្រឡូន សាច់សម៉ដ្ឋរលោង មានដើមទ្រូងស្រស់ស្អាតគួរជាទីទាក់ទាញ។
នេះមិនមែនជាលើកទី១ទេ ដែលតារាសម្តែង កញ្ញា វណ្ណ វល័ក្ខ ស្លៀកពាក់ខើចខ្លី និងបានថតរូប យកមកបង្ហោះបង្អួតគេឯង ក្នុងទំព័រសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីទាមទារការចាប់អរម្មណ៍ ពីសំណាក់ ទស្សនិកជនអ្នកគាំទ្រ រហូតមានការរិះគន់ផងដែរ។ប៉ុន្តែ វល័ក្ខ បានឆ្លើបតបចំពោះការរិះគន់នេះវិញថា នាងពុំមានចេតនាផ្គើនមហាជនឬ ដើម្បីប្រជែងតំណែងសិចស៊ី ពីនរណាម្នាក់ឡើយ។

ផ្តល់សម្ភាសន៍ ឲ្យគេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ តារាសម្តែងចង្កាស្រួច កញ្ញា វណ្ណ វល័ក្ខ បាននិយាយថា ចំពោះការរិះគន់ទាំងនេះ នាងនិងយកទៅពិចារណា ដើម្បីកែលំអ បើសិនជាមានមហាជនច្រើនសម្តែងការមិនពេលចិត្ត រាល់ទង្វើ ឬសកម្មភាពរបស់នាង ដែលធ្វើឱ្យមានការិះគន់ខ្លាំង។ ប៉ុន្តែផ្ទុយពីអ្វីដែលនាងធ្លាប់បានអះអាង កាលពីកន្លងទៅ មិនត្រឹមតែបញ្ឈប់នោះទេ នាងបែជាកាន់តែសិចស៊ីជាងមុនថែមទៀត។ នេះសបញ្ជាក់ថា វណ្ណ វល័ក្ខ ហាក់កំពុងមានចេតនា យកភាពសិចស៊ី ជាឈ្នាន់នៃភាពល្បីល្បាញ។

ចង់ដឹងថា តារាស្រីរូបនេះ មានភាពសិចស៊ី និងបញ្ចេញកាយវិការស្រើបស្រាល ទាក់ទាញការចាប់អារម្មណ៍ កម្រិតណា សូមប្រិយមិត្តអ្នកគាំទ្រ ទស្សនាជាមួយគេហទំព័រ កំសាន្តទាំងអស់គ្នា៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Van vorleak Star news local news