CamNews

ប្លែកៗ 

ជ្រូកមានទម្ងន់ ៣០០គីឡូក្រាម ចូលចិត្តដេកជាមួយម្ចាស់

ជ្រូកមួយក្បាលដែលមានទម្ងន់ ៣០០គីឡូក្រាម ត្រូវបានប្ដីប្រពន្ធមួយគូនៅ Ontario ប្រទេស
កាណាដា បង្វឹកដូចជាសត្វសំណព្វក្នុងផ្ទះ។

ជ្រូកមានឈ្មោះថា Esther អាយុ៤ឆ្នាំ រស់នៅក្នុងតំបន់ Ontario ប្រទេសកាណាដានេះ មាន
ទម្ងន់ជិត ៣០០គីឡូក្រាម ធំជាងខ្លាឃ្មុំនៅប៉ូលខាងជើង នេះបើតាមទំព័រ Mirror។

ប្ដីប្រពន្ធ Steve និង Derek បានទិញកូនជ្រូកនេះកាលពីឆ្នាំ ២០១២ ដែលពេលនោះ Esther
មានអាយុ ៦សប្ដាហ៍ ទម្ងន់ពីរគីឡូក្រាម។ អ្នកលក់បាននិយាយថា វានឹងមិនមានទម្ងន់លើសពី
៣០គីឡូក្រាមនោះទេ។ ប៉ុន្តែ នៅពេលនាំយកមកផ្ទះ Esther ធំឡើងយ៉ាងលឿន។

Esther ស៊ីផ្លែឈើ បន្លែ និងបាយ។ ក្រៅពីនេះ វាក៏ស៊ីការ៉ែម នំ និងអាហារផ្សេងៗ។

Esther រស់នៅក្នុងផ្ទះ និងចូលចិត្តដេកលើគ្រែរបស់ម្ចាស់វា។ ជ្រូកនេះក៏មានទំនាក់ទំនងល្អ
ជាមួយឆ្កែពីក្បាលរបស់ Steve និង Derek។

ជ្រូកនេះត្រូវបានបង្វឹកដូចជាសត្វសំណព្វក្នុងផ្ទះ។ ម្ចាស់របស់វានិយាយថា “វាតែងទារចេញ
ទៅក្រៅ នៅពេលវាចង់ចូលបន្ទប់ទឹក”។

នៅរដូវក្ដៅ ជ្រូកនេះចំណាយពេលច្រើននៅខាងក្រៅផ្ទះ។ វាចូលចិត្តឈ្មុសដីក្នុងសួន និងដើរ
តាមម្ចាស់នៅក្នុងសួន។

Steve និង Derek ឱ្យដឹងថា ពួកគេនឹងមិនបោះបង់ Esther នោះទេ បើទោះការចិញ្ចឹមវា ត្រូវ
ចំណាយប្រាក់កាស់ច្រើនក៏ដោយ។ Steve និយាយថា “យើងនឹងមិនបោះបង់ Esther នោះទេ។
Esther គួរឱ្យស្រឡាញ់ ពីមួយថ្ងៃទៅមួយថ្ងៃ”៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Facebook/Esther the Wonder Pig


Tags: ជ្រូក Esther កាណាដា