ទើបតែឆ្លងទន្លេបានប៉ុន្មានសប្ដាហ៍សោះ ស្ដ្រីម្នាក់រស់នៅក្នុងក្រុង Swansea (Wales) ក៏បែរជា
មានផ្ទៃពោះម្ដងទៀត។ អ្វីដែលគួរចម្លែកគឺថា លើកនេះនាងកើតកូនបានដល់ទៅ ៣នាក់ ដែល
មានទាំងស្រី មានទាំងប្រុស ធ្វើឱ្យនាងក្លាយជាស្ដ្រីម្នាក់ កើតកូនបាន៤នាក់ក្នុងរយៈពេល ១១
ខែ។
Becky Johns អាយុ ៣០ឆ្នាំ ឆ្លងទន្លេបានកូនស្រីមួយដាក់ឈ្មោះថា Mya កាលពីខែកុម្ភៈ ឆ្នាំទៅ
ហើយនាងចង់រកប្អូនម្នាក់ឱ្យ Mya។ ប៉ុន្តែ លើកនេះ Becky Johns ឆ្លងទន្លេបានកូនដល់ទៅ៣
នាក់។ អ្វីដែលគួរនិយាយគឺថា ទារកទាំង៣នាក់នេះ បានកើតកាលពីខែមករា ឆ្នាំ ២០១៦ មាន
ន័យថា Becky Johns កើតកូនបាន៤នាក់ក្នុងរយៈពេលតែ ១១ខែ។
Becky Johns បច្ចុប្បន្ន រស់នៅជាមួយស្វាមី Jason Evans។ ពួកគេបានបង្កើតកូនស្រីម្នាក់ អាយុ
៩ឆ្នាំ កាលពីដំបូង។ មិនយូរប៉ុន្មាន Becky Johns និង Jason Evans បង្កើតបានកូនម្នាក់ទៀត។
ខណៈពេលដែលអ្នកទាំងពីរកំពុងព្រួយបារម្ភអំពីការថែទាំកូនទាំងពីរដែលមានអាយុប្រហាក់
ប្រហែលគ្នា នាង Becky Johns ក៏ត្រូវភ្ញាក់ផ្អើលខ្លាំងពេលដឹងថា ក្នុងពោះរបស់ខ្លួននៅមានទារក
ចំនួន៣ទៀត។ ក្រោយមក នាងក៏បង្កើតកូនបាន៣នាក់ទៀត បន្ទាប់ពីឆ្លងទន្លេបាន១១ខែ។
ថ្វីបើជួបបញ្ហាខ្លះក្នុងការថែទាំកូន ប៉ុន្តែ គ្រួសារមួយនេះ ពិតជាមានការសប្បាយរីករាយ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail