ព្រះរាជាណាចក្រកម្ពុជា
�ផ្ការំដួល� (Mitrella Mesnyi) ជាផ្កាខ្លួនតូចពណ៌លឿងស្រាល មានសន្លឹកតែមួយជាន់ ប៉ុណ្ណោះ។ផ្កានេះមានក្លិនក្រអូប ជាពិសេសនៅពេលល្ងាច។ ដោយសារភាពទាក់ទាញនេះ ចាស់បុរាណខ្មែរតែងតែប្រដូចស្រីក្រមុំមកផ្ការំដួល ថាមានក្លិនក្រអូប និងរូបរាងស្រស់ស្អាត។ ដើមរំដួលមានកម្ពស់ពី៨ទៅ១២ម៉ែត្រ ហើយអាចរកមើលបាននៅតាមសួនច្បារមួយ ចំនួនក្នុងប្រទេសកម្ពុជា។
ប្រទេសវៀតណាម
�ផ្កាឈូក� ជាផ្កាប្រចាំជាតិរបស់ប្រទេសវៀតណាម។ ផ្កាឈូកជាផ្កានៃថ្ងៃថ្មី ដែលអាច ឃើញបានស្ទើរតែនៅគ្រប់ស្រះ ឬស្ទឹងនៅក្នុងប្រទេសវៀតណាម។ សម្រាប់ប្រជាជន វៀតណាម ផ្កាឈូកតំណាងឱ្យភាពបរិសុទ្ធ ការប្ដេជ្ញាចិត្ត និងទស្សនៈសុទិដ្ឋិនិយមសម្រាប់ ពេលអនាគត។ ជាញឹកញាប់ គេតែងតែឮបទចម្រៀងឬកំណាព្យអំពីផ្កាឈូក ដែលតាក់តែង ឡើងដោយភាពមោទនៈរបស់កវីអ្នកនិពន្ធវៀតណាម។
ប្រទេសប៊ុយណេ
ផ្កា �ស៊ីម-ភ� (Dillenia Suffruticosa) ជាប្រភេទផ្ការបស់ឈើម្យ៉ាងដែលមានស្លឹកធំៗ។ ផ្កានេះមានពណ៌លឿងឆ្អិនឆ្អៅ។ គេអាចឃើញរូបផ្កានេះនៅលើក្រដាសប្រាក់១ដុល្លារ របស់
ប្រ៊ុយណេ និងវត្ថុសិល្បៈផ្សេងៗដែល រចនាដោយវិចិត្រករប្រ៊ុយណេផងដែរ។
ប្រទេសឥណ្ឌូនេស៊ី
�ផ្កាអ័រគីដេព្រះចន្ទ� ឬជាភាសាឥណ្ឌូនេស៊ីហៅថា*Angrek bulan (Phalaenopsis Amabilis) គឺជាផ្កាប្រចាំជាតិមួយក្នុងចំណោមផ្កាប្រចាំជាតិទាំង៣របស់ឥណ្ឌូនេស៊ី។ ផ្កាអ័រគីដេព្រះចន្ទគឺ
ជាពូជផ្កាអ័រគីដេដែលរីកបានយូរបំផុត។ ជាធម្មតា ផ្កានេះរីក ពី២ខែ ទៅ៦ខែ ហើយក្រោយ
មកក៏រោយទៅវិញ។ ដោយសារតែវាដាំដុះបានល្អនៅ ក្នុងបរិយាកាសដែលមានសំណើម ទើបគេឃើញផ្កានេះនៅតំបន់ភាគខាងក្រោមរបស់ ឥណ្ឌូនេស៊ីច្រើនជាងតំបន់ផ្សេងទៀត។
ប្រទេសលាវ
�ផ្កាចំប៉ី� (Plumeria) នៅប្រទេសលាវ គេហៅផ្កានេះថា ផ្កាចំប៉ា។ ផ្កានេះមិនត្រឹម តែជាផ្កាប្រចាំជាតិនោះទេវាក៏ជារូបតំណាងរបស់ប្រទេសលាវផងដែរ។ផ្កាចំប៉ាមានក្លិន ក្រអូប និងមានច្រើនពណ៌ដូចជា ពណ៌ក្រហមពណ៌លឿង ពណ៌ផ្កាឈូក និងពណ៌ ផ្សេងទៀត។ សម្រាប់ប្រជាជនលាវ ផ្កានេះតំណាងឱ្យភាពស្មោះត្រង់ និងសេចក្ដី រីករាយសម្បូរសប្បាយ
នៅក្នុងជីវិតរបស់ពួកគេ។ គេច្រើនយកផ្កានេះទៅ តុបតែងក្នុងពិធីផ្សេងៗឬក៏យកវា
ទៅបិទភ្ជាប់នឹងកន្លាស់អាវជូនដល់ភ្ញៀវក្នុងពិធី។
ប្រទេសម៉ាឡេស៊ី
�ផ្ការំយោល�*(Hibiscus Rosa-Sinensis) ក្លាយជាផ្កាប្រចាំជាតិរបស់ប្រទេសម៉ាឡេស៊ីនា ឆ្នាំ ១៩៦០។ស្រទាប់ទាំងប្រាំរបស់ផ្កានេះ ត្រូវបានគេប្រដូចទៅនឹងទស្សនវិទ្យារបស់ ប្រទេសម៉ាឡេស៊ីដែលចង់ពង្រឹងសាមគ្គីភាពជាតិរបស់ខ្លួន។ ផ្ការំយោលនេះអាចរកស្ទើរតែ នៅគ្រប់កន្លែងនៅទូទាំងប្រទេសម៉ាឡេស៊ី។
ប្រទេសភូមា
�ផ្កាផាឌឹក�*(Pterocarpus Indicus) រីកបញ្ចេញក្លិនក្រអូបស្រាល ជាមួយនឹងពណ៌លឿង ដូចមាស។ ជារៀងរាល់ឆ្នាំ បន្ទាប់ពីភ្លៀងកក់ខែនាខែមេសា ផ្កានេះនឹងរីកដើម្បីអបអរពិធី បុណ្យចូលឆ្នាំរបស់ប្រជាជនភូមាផងដែរ។ ផ្កានេះតំណាងឱ្យកម្លាំង ស្ថេរភាព យុវភាព និងសេចក្ដីស្នេហា។ ក្រៅពីមានផ្កា ដ៏ស្រស់ស្អាតដើមផាឌឹកក៏អាចយកទៅធ្វើជាគ្រឿង សង្ហារឹមផ្សេងៗផងដែរ។
ប្រទេសហ្វីលីពីន
�ផ្កាម្លិះសាំប៉ាហ្គីតា� (Arabian Jasmine) ទទួលស្គាល់ជាផ្លូវការថាជាផ្កាប្រចាំជាតិ របស់ប្រទេសហ្វីលីពីននៅឆ្នាំ១៩៣៤។ ផ្កានេះមានពណ៌ស និងមានរាងដូចជាផ្កាយ។ ផ្កានេះរីកនៅពេលយប់ចោលក្លិនក្រអូបរហូតធ្វើឱ្យប្រជាជនហ្វីលីពីនជឿថាផ្កានេះ ជានិមិត្តរូបនៃភាពបរិសុទ្ធ សាមញ្ញ ឥទ្ធិពល និងភាពជាមនុស្ស។គេជឿថា ផ្កាម្លិះ សាំប៉ាហ្គីតា ត្រូវបាននាំមកពីតំបន់ភ្នំហិម៉ាល័យ មកដល់ប្រទេសហ្វីលីពីននៅអំឡុង សតវត្សទី១៧នៃគ.ស។
ប្រទេសសឹង្ហបុរី
�ផ្កាអ័រគីដេ� ដោយចំពោះទៅលើពូជមួយឈ្មោះ Vanda Miss Joaquim។ វាជាពូជបង្កាត់ ហើយក្រោយមកត្រូវបានគេដាក់ឈ្មោះតាមឈ្មោះអ្នកបង្កាត់វា។ ផ្កាអ័រគីដេ Vanda Miss Joaquim មានពណ៌ស្វាយដិត។អ្វីដែលពិសេសនោះគឺវាអាចរីកបានពេញមួយឆ្នាំឯណោះ*។ ដោយសារតែលក្ខណៈពិសេសមិនធ្លាប់មាននេះទើបធ្វើឱ្យវាបានជាប់តំណែងជាផ្កាប្រចាំ ជាតិរបស់ប្រទេសសឹង្ហបុរីនៅឆ្នាំ ១៩៨១។
ប្រទេសថៃ
�ផ្ការាជព្រឹក្ស� (Cassia Fistula Linn) មានពណ៌លឿង ដុះជាចង្កោមទម្លាក់ពីលើ មែករាជ
ព្រឹក្សដ៏ខ្ពស់ បង្កើតបានជាទស្សនីយភាពដ៏ប្រណិត។ ដើមផ្កានេះត្រូវបានប្រជាជនថៃនិយម
ដាំ លំអតាមដងផ្លូវ និងតាមសួនច្បារនានា។* ប្រជាពលរដ្ឋថៃចាត់ទុកពណ៌លឿងរបស់ផ្កា
នេះ ជាពណ៌របស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ផ្កានេះរីកជារៀងរាល់ឆ្នាំ ក្នុង
អំឡុងខែកុម្ភៈ ដល់ខែឧសភា៕
(
khmerzoom)