CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងព្រហស្បតិ៏ទី១៨ខែសីហាឆ្នំា2011


ជូត
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត គោលបំនងដែលចង់រៀបចំគ្រួសារទៅថៃ្ងអនាគត
នោះប្រាកដជាបានជោគជ័យ។ការទទួលស្គាល់ពីចាស់ទុំ បានធើ្វអោយអ្នកនិង
មនុស្សដែលជាទីស្រលាញ់របស់លោកអ្នកបានរួមរស់ដោយសេចកី្តសុខសាន្ត។
ឆ្លូវ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត មុខជំនួញដែលប្រកបរបបសព្វថៃ្វបានតែ
កំពុងដំនើរល្អ និងអាចឈានទៅរកការបើកហាងថី្មមួយទៀតផងដែរ។
លោកអ្នកត្រូវតំាងស្មារតីអោយបានខ្ពស់ និងសំរបចិត្តអោយបានប្រសើរ ទើបអី្វៗមានលក្ខណៈប្រកបដោយប្រសើរ។
ខាល
រាសីថៃ្ងនេះល្អជាបង្គួរ ការរកស៊ីជំនួញលក់ដូរមានចំនូលច្រើនគួរសម
និងមានផលចំនេញផងដែរ។ ការងារក្នុងស្ថាប័នរដ្ឋនិងឯកជន បានធើ្វ
អោយដំនែងរបស់លោកអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅថៃ្ងអនាគត។
ថោះ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ភាពអស់អង្ឃឹមបានធើ្វអោយអារម្មណ៏របស់
លោកអ្នក ឯកោយ៉ាងខ្លំាងរហូតដល់គិតផ្តេសផ្តាសផង និងបញ្ជេញចរិកមិន
គួរអោយពេញចិត្តចំពោះមនុស្សទូទៅដែលនៅជិតលោកអ្នកផងដែរ។
លោកអ្នកគួរតែប្រយ័ត្នសំដីក្នុងការនិយាយស្តីផងដែរ។
រោង
រាសីថៃ្ងនេះល្អជាមធ្យម ការប្រកួតប្រជែងបានធើ្វអោយលោកអ្នកមានការ
បែកគំនិតទៅរកផ្លូវអាក្រក់ដើម្បីផ្តួលគូរប្រជែង។ តែលោកអ្នកគួរណាស់តែ
ប្រើគំនិតខួរក្បាលខ្លូនឯងទើបល្អប្រសើរជាងការប្រើល្បិច។
បញ្ហាលុយកាក់វិញ មិនមានអី្វចោទជាបញ្ហាឡើយ។
ម្សាញ់
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ថៃ្ងនេះលោកអ្នកអាចបើកសម្ពោធហាងថី្ម រឺក៏បើកហាងថី្មប្រាកដជាមានលាភសការៈហូរចូលច្រើនជាក់ជាមិនខាន។
សម្ព័ន្ធភាពមនុស្សស្រីនិងមនុស្សប្រុសក៏មានការមើលឃើញគ្នា និងចាប់
ចិត្តស្រលាញ់ផងដែរ។
មមី
រាសីថៃ្ងនេះល្អជាមធ្យម ការនិយាយច្រើនបានធើ្វអោយមានមនុស្សចូល
មកចាប់កំហុសបង្កធើ្វអោយមានការឈ្លោះប្រកែករហូតដល់មានរឿងរ៉ាវ
ធំផងដែរ។ ដូច្នេះលោកអ្នកគួរតែនិយាយតិចហើយស្តាប់ច្រើនទើបល្អ។
ចំនែកការងាររកស៊ីវិញ មិនមានអី្វបង្កឡើងជាបញ្ហាធំឡើយ។


មមែ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការធើ្វដំនើរមិនថាទីឆ្ងាយរឺទីជិតឡើយប្រាកដ
ជួបបញ្ហាជាច្រើនរហូតដល់លោកអ្នកមានអារម្មណ៏ថាខ្លាចដល់ថៃ្ងក្រោយផងដែរ
ថៃ្ងនេះសកម្មភាពរកស៊ីក៏មិនមានអិ្វធើ្វអោយលោកអ្នកសប្បាយចិត្តប៉ុន្មានឡើង
ព្រោះតែមានរឿងច្រើនបានកើតឡើង។
វក
រាសីថ្ងៃនេះល្អជាបង្គួរ ភាពសប្បាយរីករាយបានកើតឡើងក្នុងរង្វង់គ្រួសារ
ជាមួយនឹងភាពសុខសាន្តប្រកបទៅដោយស្នាមញញឹម។ ការងាររកស៊ីក៏មាន
សំន្ទុះឡើងលឿនផងដែរ មានអតិថិជនគំាទ្រច្រើន។
រកា
រាសីថៃ្ងនេះល្អជាមធ្យម ថៃ្ងនេះលោកអ្នកត្រូវមានរឿងធំព្រោះដោយសារតែជំលោះ
បន្ថិចបន្តូចតែប៉ុណ្ណោះដូច្នេះលោកអ្នកត្រូវបង្កើនភាពជាកណ្តាលដោះស្រាយដោយ
សន្តិវិធី ម្យ៉ាងទៀតលោកអ្នកមិនត្រូវសេពគប់មនុស្សចំនែកមុខផងដែរ។
ចរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង បញ្ហាលុយកាក់ពិតជាចោទជាខ្លំាង លោកអ្នកមិនត្រូវធើ្វចិត្តទន់ពីមនុស្សដែលមកខ្ចីបុលនោះទេ ព្រោះអាចអោយបាត់បង់ទ្រព្យមិនបានយកមកវិញ។
កុរ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការប្រកបរបររកស៊ីមានភាពល្អប្រសើរមាន
ការកើនចំនូលខ្ពស់។ ចំនែកឯការងារវិញនិងទទួលបានចំនូលយ៉ាងច្រើន
ក្នុងការបណ្តាក់ទុនផងដែរ។ចំនែកឯរើៀងស្នេហាវិញទទួលបានភាពជោគជ័យ
លើដៃគូនិងសំរេចដូចបំនង។

Tags: