CamNews

តារា 

ការប្រគុំតន្រ្តីដំបូងរបស់ Nadech Kugimiya នឹងមានអ្វីពិសេសលើកពីការរំពឹងទុក

ថៃ ៖ នៅក្នុងឆ្នាំ ២០១៩ នេះ តារាសម្តែងល្បីឈ្មោះលោក Nadech Kugimiya នឹងធ្វើការប្រគុំតន្រ្តីធំមួយ ហើយក្នុងនោះផងដែរ លោកក៏បានរៀបចំការហាត់រាំយ៉ាងខិតខំប្រឹងប្រែង ដើម្បីបញ្ចេញសម្ថតភាពក្នុងថ្ងៃពិសេស ។ ទទ្ទឹមនឹងនេះផងដែរ អ្វីពិសេសលើកពីការរំពឹងទុករបស់ហ្វេនៗគឺ នាង Yaya Urassaya នឹងក្លាយជាភ្ញៀវកត្តិយស ហើយដំណឹងនេះធ្វើឲ្យហ្វេនៗមានចិត្តរំភើបខ្លាំងមែនទែន ។ 

យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ការប្រគុំតន្រ្តីជាលើកដំបូងរបស់ Nadech Kugimiya នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៩ និងថ្ងៃទី ២០ ខែឩសភា ២០១៩​ នេះ ។ 

តោះកុំឲ្យខាតពេលយូរ ទៅទស្សនាវីដេអូពេលដែល Nadech Kugimiya កំពុងរៀនរាំដើម្បីបង្ហាញហ្វេននាប៉ុន្មានខែខាងមុខនេះ ៕

 

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ sanook


Tags: Nadech Kugimiya Yaya Urassaya